Social Network

ជលផលឃាត់ ខ្លួនជនជាតិ វៀតណាម៣នាក់ រួមនិងវត្ថុតាងជនរុញ ប្រើប្រាស់កម្លាំង ម៉ាស៊ីន

កំពង់ឆ្នាំង ៖ ឧបករណ៍នេសាទ ប្រភេទជនរុញ ដោយប្រើប្រាស់ កម្លាំងម៉ាស៊ីន ចំនួន០១គ្រឿង រួមនិងបុរស ជនជាតិ វៀតណាម ចំនួន០៣នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ មានសង្កាត់ រដ្ឋបាលជលផល រលាប្អៀរ សង្កាត់រដ្ឋបាល ជលផលជលគិរី សហការកម្លាំងយោធា និងសហគមន៍ នេសាទដឹកនាំ ដោយលោក យីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានធ្វើការ ឃាត់និងចាប់ខ្លួន កាលពីវេលាម៉ោង២១យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្នុង ដែនអភិរក្ស ជលផល ព្រែកស្តីដកគង ស្ថិតក្នុងកន្លែងអភិរក្ស ជលផលទី៧ អតីតឡូត៍លេខ១០ ភូមិជើងក្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បុរសជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ៣១ឆ្នាំ ទី២-ឈ្មោះ ប៊ូ យ៉ាំងតេវ ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីនាក់ជាជនជាតិវៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង និងទី៣-ឈ្មោះ សេង ហុង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នរស់នៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

លោក លី ឡា នាយរង ខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា អ្នកទាំងបីនាក់ បានប្រព្រឹត្ត បទល្មើស ជលផល នៅក្នុងដែនអភិរក្ស ផ្អែកលើ បទដ្ឋានច្បាប់ មាត្រា១០១ ចំណុច៩ នៃច្បាប់ស្តី ពីជលផល បានចោទប្រកាន់ ឈ្មោះទាំងបី ខាងលើទៅកាន់ សាលាដំបូង ខេត្តកំពង់ឆ្នាំងនៅ រសៀលថ្ងៃទី១២ ខែមករា នេះដាក់ ពន្ធធនាគារ រយៈពេល១ឆ្នាំ រឹបអូសជា សម្បត្តិរដ្ឋ នូវវត្ថុតាង ទាំងអស់ ដែលមានចែងក្នុង កំណត់ហេតុបទ ល្មើសជាក់ស្តែង ៕

 ដកស្រង់ពី៖ ដើមអម្ពិល