Social Network

ក្រោយ​មាន​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់ កម្លាំង​ចុះ​ក្របួច​.​ក​ក្រុម​ទំនើ​.​ង​ទាំងនេះ​ភ្លាម​ៗ

ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនឱ្យពួកគេប្រព្រឹត្តិអ្វីតាមទំនើងចិត្តនោះទេ ។

ជាក់ស្តែង យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១៥នាទី កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរសព្ទថា មានក្រុមក្មេងអុកឡុកតាមផ្លូវសាធារណៈចំណុចខាងជើងសាលាវិទ្យាល័យកោះស្វាយ ស្ថិតនៅភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។

ប្រភពបន្តថា ក្រោយពីបានទទួលព័ត៌មាននេះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង សហការជាមួយកម្លាំងជំនាញអធិការ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិន សាន ឋានៈអធិការរង បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៩នាក់ ម៉ូតូចំនួន០៥គ្រឿង ៖

១, ឈ្មោះ ភន ភរម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង

២, ឈ្មោះ រម វន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង

៣,ឈ្មោះ សន សវណបរ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិតាសាស់ ឃុំផ្ទះរុង

៤, ឈ្មោះ សន សង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង

៥, ឈ្មោះ ពជ វសន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំផ្ទះរុង

៦, ឈ្មោះ ឈច ឆង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង

៧, ឈ្មោះ រង ឆយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង

៨, ឈ្មោះ ហត សងហង ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង

៩, ឈ្មោះ មន ចនឌន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង

កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនក្រុមក្មេងទំនើងខាងលើ មកកាន់អធិការដ្ឋានស្រុកតាលោសែនជ័យដើម្បីធ្វើការអប់រំណែនាំកុំឱ្យមានលើកក្រោយទៀត និងធ្វើលិខិតធានារបស់អាណាព្យាបាលឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

ដកស្រង់ពី៖កោះសន្តិភាព