Social Network

អាវុធហត្ថ​ខេត្តកណ្តាល ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ ០២​នាក់ បញ្ជូន​ទៅ​តុលាការ

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) កើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ ។

ការឃាត់ខ្លួនមុខសញ្ញាឆក់ទូរសព្ទនេះ ធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ផងដែរ ។ វត្ថុតាងដកហូត ៖ ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ០២គ្រឿង (របស់ជនរងគ្រោះ ០១គ្រឿង) ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព