Social Network

ចេញពី​ក្លិប​ត្រូវ១ក្រុមវា.យរត់​ចោល​ម៉ូតូ​ ភាគី​ម្ខាង​​លើក​ម៉ូតូ​ជិះច្រឡំ ភាគី​ម្ខាង​ទៀត​មិន​សុខចិត្ត ផ្ទុះជម្លោះផ្អើ.លផ្លូវទេពផន

រាជធានីភ្នំពេញ ៖ យុវជនចំនួន២ក្រុមចេញមកពីក្លិបដេញវា.យគ្នា ដោយភាគីម្ខាងភ័.យរត់ចោលម៉ូតូ ហើយភាគីម្ខាងទៀតលួចយកម៉ូតូជិះគេច តែត្រូវភាគីរងគ្រោះឃាត់បក្ខពួកបង្កបាន២នាក់ ស្រាប់តែជិះម៉ូតូយកមកឱ្យភាគីរងគ្រោះវិញ តែឃើញម៉ូតូរងការខូចខាតមិនសុខចិត្ត ផ្អើលសមត្ថកិច្ចសមត្ថកិច្ចឃាត់យកទៅសួរនាំទាំងសងខាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ 182 (ផ្លូវ ទេពផន) ទល់មុខការាស់សាំងPtt ស្ថិតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូដែលជនបង្កច្រឡំជិះគេច ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-1472 ។ តាមប្រភពព័ត៌មានពីភាគីរងគ្រោះដែលគេវាយយកម៉ូតូបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានត្រឡប់មកពីដើរលេងនៅក្លិបមួយកន្លែង តាមផ្លូវ១៩៨៦ ដោយពួកគាត់មានគ្នា៧នាក់(ស្រី២នាក់ និងប្រុស៥នាក់) ជិះម៉ូតូចំនួន៤គ្រឿង លុះជិះម៉ូតូត្រឡប់មកវិញ នៅតាមបណ្ដោយផ្លូវ១៨២ ហៅផ្លូវទេពផន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនបង្កខាងលើដែលមានគ្នា៦នាក់ជិះម៉ូតូចំនួន២គ្រឿង បានដេញវាយពួកគាត់ បណ្ដាលឱ្យភ័យរត់ចោលម៉ូតូ ចំណែកភាគីបង្កខាងលើឃើញម៉ូតូជនរងគ្រោះនៅលើផ្លូវ បក្ខពួកជនបង្កបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុអស់៣គ្រឿង ក្នុងនោះម៉ូតូរងគ្រោះចំនួន១គ្រឿងផងដែរ ដោយជិះចោលបក្ខពួកខ្លួនចំនួន២នាក់ ត្រូវខាងរងគ្រោះឃាត់បាននៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះ ខាងភាគីរងគ្រោះឱ្យជនបង្កទាក់ទងទៅបក្ខពួករបស់ខ្លួនដើម្បីយកម៉ូតូឱ្យវិញ នៅពេលនោះផងដែរ ខាងភាគីជនបង្កបានយកម៉ូតូឱ្យជនរងគ្រោះវិញភ្លាមៗ ហើយខាងរងគ្រោះមិនសុខចិត្ត ដោយសារដឃើញម៉ូតូរបស់ខ្លួនរងការខូចខាត ក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះមកជួយអន្តរាគមន៍ភ្លាមៗ ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមានគ្នា៥នាក់ រួមទាំងម៉ូតូចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព