Social Network

គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី១៤ មករា បណ្តាលឲ្យ មនុស្សស្លាប់ និងរបួស ២២នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) របួសធ្ងន់ ៨នាក់ (ស្រី ១នាក់) របួសស្រាល ១០នាក់ (ស្រី ៣នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៤នាក់ (យប់ ១០នាក់)។

យោងតាម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យខូចខាត យានយន្ត សរុប ១៨គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន ៩គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ៣គ្រឿង និងថ្មើរជើង ១នាក់។

មូលហេតុ ដែលបណ្តាល ឲ្យមាន គ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៤លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ០១លើក ប្រជែង គ្រោះថ្នាក់ ១លើក និងបត់ គ្រោះថ្នាក់ ១លើកផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល