Social Network

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី៣កន្លែង នៅសង្កាត់ ទួលស្វាយព្រៃទី២

ភ្នំពេញ : អាជ្ញាធរ ខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ចំនួន៣កន្លែង នៅសង្កាត់ ទួលស្វាយព្រៃទី២ តាមបណ្ដោយផ្លូវលេខ២០៥ ដោយដក ហូតបានទូហ្គេម បាញ់ត្រីចំនួន៦ទូ  ។

ប្រតិបត្តិការ ចុះបង្ក្រាប ទីតាំង ហ្គេមបាញ់ត្រី នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ក៏មាន ការឯកភាព ពីព្រះរាជអាជ្ញា រងសាលាដំបូង រាជធានីភ្នំពេញ លោក ខាំ សុផារី និង ផងដែរ ។ ចំពោះទីតាំង ផ្ទះហ្គេម បាញ់ត្រី ខាងលើនេះ ត្រូវបាន អាជ្ញាធរ ខណ្ឌចំការមន បិទជាបណ្តោះអាសន្ន៕



 

ដកស្រង់ពី៖ ដើមអម្ពិល