Social Network

៥នាក់ស្លាប់ និង ១៩នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តក្រុង បុកគ្នានឹងរថយន្តដឹកអង្ករ

ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់ និង១៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកអង្ករ នៅរំលងអាធ្រាត្រយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថិតនីផ្លូវជាតិលេខ៥ ម្តុំភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីនគរបាល បានឲ្យដឹងថា ក្រោយ ហេតុការ ជនរង គ្រោះជា ច្រើននាក់ ត្រូវបាន បញ្ជូនទៅ សង្គ្រោះ នៅក្នុងមន្ទីរ បង្អែកខេត្ត ពោធិ៍សាត់ និងមន្ទីរពេទ្យ មួយចំនួនទៀត ហើយក្នុង ហេតុការណ៍បុក គ្នារវាង រថយន្តក្រុង ដឹកអ្នកដំណើរ និងរថយន្ត ដឹកអង្ករនេះ បានបណ្តាលឲ្យមនុស្ស ៥នាក់ ស្លាប់ និង១៩នាក់ផ្សេង ទៀតរង របួសធ្ងន់ និងស្រាល៕








ដកស្រង់ពី៖ ដើមអម្ពិល