Social Network

ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល៖ បុរសវ័យ ណាស់ម្នាក់ បានដើរ ថ្នល់មិន ប្រយ័ត្ន ត្រូវរថយន្ត បុកស្លាប់ នៅម៉ោងប្រមាណ ១៩៖៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ លើកំណាត់  ផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រ លេខ២០-២១ ក្នុងភូមិ ចិនកោះ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការ រងនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា មានរថយន្ត មិនស្គាល់ម៉ាក បានធ្វើ ដំណើរ  ក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ លុះមក ដល់ត្រង់ ចំណុចចន្លោះគីឡូ ម៉ែត្រលេខ២០-២១ បានបុកជន រងគ្រោះ ឈ្មោះ កុយ សៀក ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ដែលមាន មុខរបរលក់ដូរ ចំពេញពេញ ទំហឹងបណ្តាលស្លាប់ ដោយឡែក រថយន្តបន្ថែម ល្បឿនគេច ខ្លួនបាត់ស្រមោល។

លោកអធិការរង បន្តទៀថា ក្រោយពី កើតហេតុ សមត្ថ កិច្ចជំនាញ និងនគរ បាលប៉ុស្តិ៍ បានចុះ ទៅធ្វើ ការវាស់វែង និងបានប្រគល់ សាកពជូន ក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រៃណី៕



ដកស្រង់ពី៖ ដើមអម្ពិល