Social Network

ស្លាប់ ១១នាក់ របួស៣៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២០ មករា

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១២លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី ២នាក់) របួសធ្ងន់ ១៧នាក់ (ស្រី ៣នាក់) របួសស្រាល ១៩នាក់ (ស្រី ៩នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៥នាក់ (យប់ ១២នាក់)។

យោងតាម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២៣គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ៤គ្រឿង យានផ្សេងៗ ២គ្រឿងផងដែរ។

មូលហេតុដែល បណ្តាលឲ្យ មានគ្រោះថ្នាក់ រួមមាន  ល្មើសល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក បត់គ្រោះថ្នាក់ ៣លើក ដោយឡែក យានល្មើស សរុបទូទាំង ប្រទេសមាន ៨៨៤៩គ្រឿង បានធ្វើការ អប់រំមាន ៤៣៥១គ្រឿង និងពិន័យសរុប ៤៤៩៨គ្រឿង និង ពុំមានឃាត់ យានទុកនោះទេ៕

ដកស្រង់ពី៖ ដើមអម្ពិល