Social Network

ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ភ្នំពេញ៖ នារីម្នាក់ ជិះម៉ូតូ មួយគ្រឿង ទៅលេងមិត្ត ភក្តិនៅម្តុំបឹង សាឡាង លុះបាន ប្រហែល ជា៣ម៉ោង ក៏បានមក ជិះត្រឡប់ មកផ្ទះវិញ ត្រូវបាន ចោរពីរនាក់ ជិះម៉ូតូ មួយគ្រឿង តាមមក ពីក្រោយ ដកកាំភ្លើងខ្លី គំរៀមរកបាញ់ ប្លន់យក ម៉ូតូទៅបាត់ ដោយសុវត្ថិភាពភាព នៅម៉ោង ២នឹង២០នាទីយប់ រំលងអធ្រាត ឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលេខ២៧១ បត់ស្ដាំចូល តាមខ្លោងទ្វារ វត្តសន្សំកុសល ប្រមាណជាង 900ម៉ែត្រ តាមបណ្ដោយ ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពព័ត៌មាន ពីនារីរង គ្រោះឈ្មោះ រិន ចេតនា បានអោយដឹថា មុនពេលកើត ហេតុរូបនាង បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្គូបពី ពណ៌ក្រហម លាយសពាក់ ស្លាកលេខ បន្ទាយមានជ័យ6962 ទៅលេងមិត្តភក្តិ នៅម្តុំបឹងសាឡា ក្រោយ មកនារីរង គ្រោះបានជិះ ត្រឡប់មកផ្ទះវិញ តាមបណ្ដោយ ផ្លូវលេខ២៧១ ទិសដៅពី កើតទៅលិច លុះមកដល់ ផ្លូវបត់ ចូលទៅវត្ត សន្សំកុសល់ ចណុច កើតខាងលើ ក៏លេចមុខ ចោរពីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិចពណ៌ សមិនចាំ ស្លាកលេខ បានបើក មកពីក្រោយ អែបម៉ូតូគៀរ អោយឈប់ រួចដក កាំភ្លើងខ្លី គំរាមបាញ់ នៅពេលនោះ ស្ត្រីរងគ្រោះ មានការភិតភ័យ ក៏បានអោយ ម៉ូតូនិងទូរសព្ទ័ ទៅចោរនោះ ទៅបន្ទាប់ មកក្រុមចោរ បានយកម៉ូតូ និងទូរសព្ទ័ ជិះចេញទៅ បាត់ទៅដោយ សុវត្ថភាព។

ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិបឹងទំពុន ទាំងសោកស្តាយតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ ដើមអម្ពិល