Social Network

ស្រវឹងស្រា ហែលទឹកលេង នៅត្រពាំង ស្ទឹងព្រែកត្នោត លង់ស្លាប់

កំពង់ស្ពឺ៖ បុរសម្នាក់ បានលង់ ទឹកស្លាប់ ខណៈដែល ស្រវឹងស្រា ហើយបាន ចុះទៅហែល ទឹកលេង នៅត្រពំាង ខាងលិច ស្ទឹងព្រែកត្នោត នៅម៉ោង ប្រមាណ ៩៖០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិរំលោង សង្កាត់កណ្តាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឹ។

មន្រ្តីនគរបាល ក្រង ច្បារមន បានឲ្យ ដឹងថា ជនរងគ្រោះ ឈ្មោះ គង់ ជឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ នៅភូមិ រំលោង សង្កាត់ កណ្តាលជុំ ហើយមូល ហេតុដែល លង់ទឹក ស្លាប់នោះ ដោយសារ ជនរងគ្រោះ ស្រវឹងស្រា ហើយចុះ ទៅហែល ទឹកលេង នៅក្នុងត្រពំាង ខាងលិច ស្ទឹងព្រែកត្នោត៕

ដកស្រង់ពី៖ ដើមអម្ពិល