Social Network

ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ ចៅលង់ទឹកស្លាប់

កំពង់ស្ពឺ៖ ទារកម្នាក់ដែល មានអាយុទើប ៨ខែ បានលង់ទឹកស្លាប់ នៅត្រពំាង ចម្ងាយប្រមាណ ២០ម៉ែត្រ ក្រោយផ្ទះ ខណៈ យាយរបស់ខ្លួន បាននាំទៅស្រោច ត្រកួនជាមួយ ហើយទុកចោល នៅជិតត្រពំាង ហើយយាយនោះ បានដើរត្រឡប់ មកផ្ទះម្នាក់ឯង ដើម្បីងូតទឹក ដំាបាយ តែពេលដើរ ទៅយកចៅវិញ ហួសពេល បាត់ទៅហើយ

 ដែលហេតុការនេះ បានកើតឡើងនៅ ម៉ោង១០៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្នកភូមិព្រែបេង បានឲ្យដឹងថា នៅម៉ោងប្រហែល ៩ និង១០ ព្រឹកថ្ងៃទី២០ ស្រ្តីឈ្មោះ អែម សំអូន វ័យ ៤៥ឆ្នាំ បានយកចៅស្រីរបស់ខ្លួន អាយុទើប ៨ខែ ឈ្មោះ ឃឿនវីរ អូនណែម ទៅស្រោចត្រកួននៅខាងក្រោយផ្ទះ ចំងាយ២០ម៉ែត្រ នៅពេលដល់ចម្ការត្រកួន បានទុកចៅស្រីចោលម្នាក់នៅជិតត្រពំាង បន្ទាប់ពីដំាត្រកួនរួច ក៏បានដើរត្រឡប់មកផ្ទះដើម្បីងូតទឹក។

 អ្នកភូមិបន្ត ទៀតថា ក្រោយពី ងូតទឹករួច អែម សំអូន ដែលជា យាយនោះ បានដើរទៅ យកចៅស្រីវិញ ប៉ុន្តែចៅស្រីនោះ បានធ្លាក់ ទឹកត្រពំាង លង់ស្លាប់ បាត់ទៅហើយ៕

ដកស្រង់ពី៖ ដើមអម្ពិល