Social Network

ឃាត់ខ្លួន កុមារក្រីក្រអាយុ ១៣ឆ្នាំ ម្នាក់ លួចកាច់ ដែកបង្អួចផ្ទះ ឯកឧត្តមនៅកាកាប

ភ្នំពេញ៖ កុមារក្រីក្រម្នាក់អាយុ ១៣ឆ្នាំ ដើររើសអេតចាយ ចិញ្ចឹមម្តាយ ពិការភ្នែក និងឪពុកពិការ ប៉ុន្តែដោយរកមិនបាន ក៏សម្រេចចិត្ត ទៅលួចកាច់ចម្រឹង បង្អួចដែកផ្ទះ ឯកឧត្តមម្នាក់ ហើយត្រូវប្រជាពលរដ្ឋ ជិតខាងប្រទះឃើញឃាត់ខ្លួន ប្រគល់ឲ្យនគរបាល យកទៅអប់រំ នៅសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ក្មេងប្រុសខាងលើឈ្មោះ រស់ ណុំ អាយុ ១៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្លូវរថយន្តភ្លើង ចំណែកម្ចាស់ផ្ទះ កើតហេតុត្រូវបានគេស្គាល់ថា ជាឯកឧត្តម សូ ហ្វិចទ័រ។ មុនពេលកើតហេតុកម្លាំង នគរបាលបាន ដើរល្បាត នៅក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ស្រាប់តែទទួលព័ត៌មាន ថាប្រជាពលចាប់ចោរ បានម្នាក់ ភ្លាមនោះនគរបាល បានត្រួតពិនិត្យមើលឃើញមាន ធុងប៉េត្រូមួយ ដោយមានចង្រឹងដែកបង្អួច ពេញរួច ក៏នាំកុមារសង្ស័យ ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

 នគរបាលបានបន្តថា បន្ទាប់ពីសួរនាំ សង្ស័យបាននិយាយថា ខ្លួនពិតជាបាន ធ្វើសកម្មភាពនោះមែន ប៉ុន្តែដោយសារគ្រួសារ ជួបការលំបាកខ្លាំងពេក ព្រោះការហូបចុក ប្រចាំថ្ងៃ នៅក្នុងគ្រួសារ គឺរំពឹងលើរបររើសអេតចាយ របស់ខ្លួន ព្រោះម្តាយពិការភ្នែក ចំណែកឪពុកពិការជើង ហើយការលួចនេះ ដោយសារតែ ថ្ងៃនេះដើរ រើសអេតចាយមិនបាន ទើបសម្រេចចិត្តលួចកាច់ ចម្រឹងបង្អួចដែក យកទៅដើម្បីបានកំរៃខ្លះ ទិញអង្កហូបបានរួច១ពេល។ ក្រោយពីនាំមកដល់ ប៉ុស្តិ៍នគរបាល បានធ្វើការសាវតាជាតិ អប់រំ រួចក៏ឲ្យវិលត្រឡប់ ទៅវិញ ដោយមានឪពុកម្តាយមកធានា៕

ដកស្រង់ពី៖ ដើមអម្ពិល