Social Network

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

ភ្នំពេញ៖ ភ្នាក់ងារ បានរាយការណ៍ ដោយយោងតាម សមត្ថិកិច្ច ក្នុងតំបន់បានឲ្យដឹងថា អគ្គីភ័យ ដែលឆាបឆេះ មុននេះបន្តិច គ្រប់គ្រង បានទាំងស្រុង នៅវេលាម៉ោង ៨ និង ០៣នាទី ពោលគឺ សមត្ថិកិច្ច បានបញ្ចប់នៅការអន្តរគមន៍ ពីរថយន្ត ពន្លត់អគ្គីភ័យ មុននេះបន្តិច ។

យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ ចុងក្រោយ ឡានទឹកដែល បាញ់ចំពោះ មុខគឺមាន រហូតដល់ទៅ ១៥គ្រឿង ក៏ប៉ុន្តែមានស៊ីទែន ហ្គាស ចំណុះរាប់ម៉ឺនលីត្រ ត្រូវបាន គេបាញ់ស្អំ ដើម្បីបញ្ជៀស នៃការផ្ទុះជាយថាហេតុ ។ ខណៈពេលនេះ ឡានទឹកជាច្រើន ទៀតកំពុង ធ្វើដំណើរមក សង្គ្រោះ កន្លែងកើតហេតុ ដោយសារ មានស៊ីទែន ផ្ទុកឧស្ម័នហ្គាស រាប់ម៉ឺនលីត្រ ។

សេចក្តីបញ្ជាក់ ចុងក្រោយ អគ្គីភ័យដែល លេបត្របាក់ ហាងហ្គាសទាន់ សម័យត្រូវបាន រលត់ទាំងស្រុង ប៉ុន្តែរថយន្ត ពន្លត់អគ្គីភ័យ នៅតែបន្តបាញ់ទឹក ស្អំការពារ ស៊ីទែនផ្ទុកហ្គាស ៕

 

ដកស្រង់ពី៖ ដើមអម្ពិល