Social Network

ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត ១ម៉ឺនដុល្លារ

ប៉ៃលិន ៖ ផ្ទះផ្ទេរប្រាក់ Wing មួយកន្លែង ដែលមានយីហោ ហេង រតនា ត្រូវបានក្រុមចោរ ២នាក់ ប្រដាប់ដោយ កាំភ្លើង AK-47 និងពូថៅ ជិះម៉ូតូមួយគ្រឿង ចូលទៅប្លន់ កាលពីម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ក្នុងសង្កាត់អូតាវ៉ៅ ស្ថិតនៅកណ្ដាល ក្រុងប៉ៃលិន ។

មន្ត្រីនគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថា ក្រុមចោរ ដែលចូលប្លន់ ផ្ទះផ្ទេរប្រាក់ Wing នោះ យកលុយ អស់ជិត ១ម៉ឺនដុល្លារ ។ ហើយម្ចាស់ផ្ទះ ម្នាក់អាយុ ៦០ឆ្នាំ រងរបួសធ្ងន់ ដោយសារត្រូវ ក្រុមចោរវាយ និងកាប់ ។ មន្ត្រីនគរបាល បានបន្តថា កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងធ្វើការពួនស្ទាក់ ចាប់ក្រុមចោរ ប្រដាប់ដោយកាំភ្លើង និងពូថៅ យកមកផ្ដន្ទាទោស តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល