Social Network

ស្រវឹងជិះម៉ូតូ លឿនពេក បុកគ្នា របួសធ្ងន់ ពីរនាក់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស ពីរនាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា នៅម៉ោង ៤៖៣៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ yamaha សាលួត ពាក់ស្លាក ក្លែងក្លាយ បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ធ្វើដំណើរ ពីកើតទៅលិច ក្នុងសភាពស្រវឹងស្រាជោគ លុះដល់ភូមិដើមពោធិ៍ ក៏រេចង្កូចមកខាងឆ្វេងដៃ បុក និងម៉ូតូមួយគ្រឿង ដែលកំពុងបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង ពីរនាក់២នាក់។

ប្រភពបាន បន្តទៀតថា បុរសដែល ស្រវឹងជោគ គេពុំស្គាល់ ឈ្មោះនោះទេ ព្រោះក្រោយពីជួប គ្រោះថ្នាក់ ចរាចរណ៍ វង្វេងស្មារតី ឯជនរងគ្រោះ ម្នាក់ទៀតឈ្មោះ សារុំ អាយុ ៣២ឆ្នាំ មានទីលំនៅ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរធ្វើការ ក្រុមហ៊ុន Metfone រងរបួសធ្ងន់។

 ក្រោយពី កើតហេតុ ជនរងគ្រោះ ទំាងពីរនាក់ ត្រូវបាន សមត្ថកិច្ច និងប្រជា ពលរដ្ឋ ជួយហៅ រថយន្តសង្គ្រោះ ដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ រីឯម៉ូតូ ត្រូវបាន សមត្ថកិច្ច យកមក រក្សាទុក រង់ចាំធ្វើ ការដោះស្រាយ នៅពេលក្រោយ៕

ដកស្រង់ពី៖ ដើមអម្ពិល