Social Network

២នាក់ស្លាប់ នៅនឹងកន្លែង ម្នាក់រងរបួសធ្ងន់ ដោយសារម៉ូតូបុកម៉ូតូ

ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ នៅនឹង កន្លែងកើតហេតុ ចំណែកម្នាក់ ទៀតរង របួសធ្ងន់ នៅក្នុងហេតុការណ៍ ថ្នាក់ចរាចរណ៍ មួយរវាង ម៉ូតូបុក កាលពីវេលា ម៉ោង២២យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខ ស្ថានីយ៍ ប្រេងឥន្ធនៈរស្មី ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ស្នងការនគបាល ខេត្តកណ្តាល បានឲ្យដឹងថា  ហេតុការណ៍ នេះបង្កឡើង ដោយបុរស ម្នាក់ឈ្មោះ នូ ឆោម ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែក សំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានបើកបរ ម៉ូតូម៉ាក Honda WAVE S ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1E-4458 ក្នុងទិសដៅ ពីតាខ្មៅ ទៅស្អាង បានបុក ជាមួយម៉ូតូ ម៉ាកCiti 100 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AM-4153បើកបរ ដោយបុរសម្នាក់ ឈ្មោះចាន់ រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ធ្វើដំណើរ ក្នុងទិសដៅពី ស្អាងទៅតាខ្មៅ នឹងអ្នក រួមដំណើរ ពីក្រោយម៉ូតូ Citi 100មិនទានស្គាល់ អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបាន រថយន្តរបស់ អធិការដ្ឋាន ក្រុងតាខ្មៅ ដឹកយក ទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកជ័យជំនៈ។

បច្ចុប្បន្ន សពទាំង០២នាក់ ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិយក ទៅធ្វើបុណ្យ រៀងខ្លួន រីឯមធ្យោបាយទាំង ០២គ្រឿងត្រូវ បានសមត្ថកិច្ ចយកមករក្សាទុក នៅអធិការ ដ្ឋានក្រុង តាខ្មៅ ដើម្បីបន្ត ចាត់ការ តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល