Social Network

ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប ហាងកាហ្វេ បង្កប់សេវាផ្លូវភេទមួយកន្លែង នៅសង្កាត់បឹងសាឡាង

ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជាធានីភ្នំពេញ លោក កុល បុន នៅម៉ោង ១៩និង ០០នាទី យបថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង ចុះបង្ក្រាប ហាងកាហ្វេ បង្កប់សេវា ផ្លូវភេទមួយកន្លែង ស្ថិតនៅផ្ទះលេខ ១៩៥B ផ្លូវលេខ ២៧១ ក្រុមទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅក្នុងការ ចុះបង្ក្រាបនេះ កម្លាំងរបស់លោក ព្រះរាជអាជ្ញារង បានធ្វើការឆែកឆេរ នៅចំពោះ មុខម្ចាស់ ហាងកាហ្វេ ដែលមានឈ្មោះ វៀង ឆីនូវ ភេទស្រី អាយុ២៩ឆ្នាំ ជាជនជាតិ វៀតណាម រកឃើញ ជនរងគ្រោះចំនួន ៧នាក់រួមមាន ទី១.ឈ្មោះ សុប ទីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អ៊ីសស្លាម, ទី២.ឈ្មោះ ជីម ហុង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម, ទី៣.ឈ្មោះ ហេង ឌៀប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ទី៤.ឈ្មោះ មៀង ធីឡាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ វៀតណាម, ទី៥.ឈ្មោះ លេ ធីវេក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ វៀតណាម, ទី៦.ឈ្មោះ លេ ធីម៉េង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ វៀតណាម , និងទី៧.ឈ្មោះ វៀង ធីឡេង ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម ។

ក្នុងនោះចាប់ បានជនសង្ស័យ ២នាក់ ទី១.ឈ្មោះ វៀង ធីនូវ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហាង, ទី២.ឈ្មោះ វៀង ធីដាវ ហៅលី ចាន់ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។ និងរឹបអូសបាន វត្ថុតាងនៅក្នុង បន្ទប់លេខ១ រួមមាន ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំ ។ សូមបញ្ជាក់ថា ក្រោយធ្វើការចុះបង្ក្រាប លោក ព្រះរាជអាជ្ញារង កុល បុន បានសម្រេចបិតទ្វា ហាងលក់កាហ្វេ បង្កប់សេវាផ្លូវភេទ ដែលមានទីតាំង នៅផ្ទះលេខ ១៩៥B ផ្លូវលេខ ២៧១ ក្រុមទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នេះតែម្ដង ។

 

 

 

 

 

 

 ដកស្រង់ពី៖ ដើមអម្ពិល