Social Network

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ រោងចក្រ​កែច្នៃ​ឈើ ក្រុមហ៊ុន ដូនពេញ​អាហ្គ្រីកូ នៅស្រុក​លំផាត់

រតនគិរី៖ បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញបទ បញ្ជាបង្កើត គណៈកម្មាធិការ ថ្នាក់ជាតិបង្ក្រាប បទល្មើស ព្រៃឈើ ដោយមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ អ.ហ លើផ្ទៃប្រទេស ជាប្រធាន និង លោកឧត្តមសេនីយ៍ ឯកហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាន នាយកដ្ឋាន កណ្តាល ព្រំដែន ជាអនុប្រធាន ព្រមទាំង មានសមាជិក ៦រូបទៀត។

គេសង្កេត ឃើញមន្ត្រីជំនាញ និងស្ថាប័ន ពាក់ព័ន្ធ មិនងាប់ត្រគៀក ដូចពេលកន្លងមក។ជាក់ស្តែងនាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ នេះកម្លាំងចម្រុះដែល មានសមាជិក ១៤រូប ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ អាវុធហត្ថ ខេត្តរតនគិរីបាន ចុះត្រួតពិនិត្យរោងចក្រ កែច្នៃឈើក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ មានទីតាំង ក្នុងចំការដូងប្រេង ក្រុមហ៊ុនហ័ងអាញ់ លំផាត់ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

 កម្លាំងចម្រុះ ដែលចុះ ត្រួតពិនិត្យ រោងចក្រ ខាងលើប្រាប់ ឲ្យដឹងថា មានឈើ ប្រណិត ៥៤៤,០៥៦ ម៉ែត្រគូប ឈើលេខ១មាន ១៧៧៩,៦៩៨ ម៉ែត្រគូប ឈើលេខ ២មាន ២៩៤៣,៩៣២ ម៉ែត្រគូប និងឈើលេខ ៣មាន ១២៧,៩០១ម៉ែត្រគូប សរុបទាំងអស់ ៥៣៩៥,៥៨៧ ម៉ែត្រគូប (ច្បាប់អនុញ្ញាតិ)។ នេះបើយោង តាមរបាយ ការណ៍ ពីក្រុម សមត្ថកិច្ចចម្រុះ បញ្ជាក់ឲ្យ ដឹងបន្ទាប់ ពីធ្វើការ ចុះត្រួត ពិនិត្យរួច៕



ដកស្រង់ពី៖ ដើមអម្ពិល