Social Network

នគរបាល ត្រួតពិនិត្យ ជាតិស្រវឹង ក្នុងគោលដៅ ផ្លូវជាតិលេខ២

ភ្នំពេញ៖ កម្លំាងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១១៖០០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះ បានចុះអនុវត្តន៍ត្រួតពិនិត្យជាតិស្រវឹង នៅគៅលដៅផ្លូវជាតិលេខ២ មុខសាខាអគ្គិសនីចាក់អង្រែក្រោម។

ក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិស្រវឹង នេះ មានការចូលរួម សហការ ពីកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកអធិការ តេង ស៊ីណូ និងកម្លាំងអាវុធហត្ថខណ្ឌ ដែលមានចំនួនសរុប ៣៥នាក់។

ការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ ក៏មានប្រតិបត្តិការ ប្រដេញអ្នកបើកបរ ដែលគេចពីកម្លាំង សមត្ថកិច្ចមិនព្រមចូលត្រួតពិនិត្យ ជាតិស្រវឹង មានចំនួន ២ម៉ូតូ ស្មើ៤នាក់ ដឹកនាំដោយ លោកជ័យ ០៧ មេបញ្ជាការ រងខណ្ឌមានជ័យ និង អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ។

 ក្នុងនោះដែរ ខាងកម្លាំងជំនាញ បានធ្វើការឃាត់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹង ដែលមានជាតិអាកុល ចាប់ពី ០,៤០ មីលីក្រាម ក្នុង ១លីត្រ ខ្យល់ ឡើងទៅធ្វើការឃាត់ទុកសិន មិនអោយបើក រថយន្ត ទៅមុខទៀត រង់ចាំបន្សាបជាតិអាកុលរួចសិន តាមការណែនាំកម្លាំងជំនាញ បានអនុញ្ញាតអោយទៅបាន ហើយត្រូវធ្វើការផាកពិន័យដោយចេញវិក័យប័ត្រតាមគោលការណ៍ច្បាប់កំណត់៕

ដកស្រង់ពី៖ ដើមអម្ពិល