Social Network

ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង

ភ្នំពេញ៖ បុរសម្នាក់ រងរបួសដោយ គ្រាប់កំាភ្លើង ត្រូវចំដៃ ឯភាគីម្ខាង ទៀតរងរបួស ត្រូវចំជើង បន្ទាប់ពីជន ទាំងពីរនេះ ដកកំាភ្លើង ភ្ជង់គ្នា រួចឈានដល់ ការផ្ទុះអាវុធ ព្រោះតែ ភាគីម្ខាង ខឹងភាគីម្ខាងទៀត លេបខាយ ដាក់ប្រពន្ធខ្លួន នៅម៉ោងប្រមាណ ២៣៖១៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រូវចំណុច ប្លុកតាន់ប៉ា  ផ្លូវលេខ១៥៤ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

មន្រ្តីនគរបាល បានឲ្យដឹងថា មានករណី ទំនាស់ផ្ទុះ អាវុធ បណ្តាលអោយ របួស កើតឡើង រវាងមនុស្ស ពីរនាក់ បាញ់តគ្នា ទៅវិញទៅមក ដែលបង្ក ឡើងដោយ ឈ្មោះ សា មិនស្គាល់អត្តសញ្ញាណ រងរបួសជើង រត់គេចខ្លួន ពីកន្លែង កើតហេតុ និងម្នាក់ទៀត ឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនទាន់ដឹង ស្នាក់នៅផ្ទះ លេខ១៥សេ ផ្កូវ៣៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួស ១គ្រាប់ចំ ដៃខាងឆ្វេង ជាម្ចាស់ កាំភ្លៀងខ្លីម៉ាក  Beretta លេខ៦៤៩៩៨។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា នៅម៉ោង ២៣៖០០នាទី ឈ្មោះ អ៊ុ រិទ្ធី និងមិត្តភ័ក្រ្ត ៣នាក់ ទៀតកំពុង អង្គុយផឹកស៊ី នៅក្បែរ កន្លែងកើតហេតុ ស្រាប់តែឈ្មោះ សា និងប្រពន្ធ បានដើរក្បែរ ភ្លាមនោះ ឈ្មោះ អ៊ុ រិទ្ធី បានប្រើពាក្យ លេបខាយ ដាក់ប្រពន្ធ ឈ្មោះ សា ថា "អូន" ធ្វើអោយឈ្មោះ សា ខឹង បានដកកាំភ្លើង យកមកភ្ជុង ឈ្មោះ អ៊ុ រិទ្ធី ហើយឈ្មោះ អ៊ុ រិទ្ធី ក៏បានដក កាំភ្លើងភ្ជុងវិញ ស្រាប់តែផ្ទុះ អាវុធម្នាក់ ១គ្រាប់ ទៅវិញទៅមក បណ្តាលអោយ ឈ្មោះ អ៊ុ រិទ្ធី ត្រូវ ១គ្រាប់ចំដៃឆ្វេង រីឯឈ្មោះ សា ត្រូវ ១គ្រាប់ដែរចំជើង។

 មន្រ្តីនគរបាល បានបញ្ជាក់ ទៀតថា ក្រោយកើត ហេតុឈ្មោះ សា បានរត់គេចខ្លួន ទាំងជើងមាន របួស ឡើង ទៅជាន់ទី២ ប្លុកតាន់ប៉ា ហើយកម្លាំង នគរបាល ក៏បានឡើង ទៅរុករកដែរ ប៉ុន្តែរកមិនឃើញ រីឯឈ្មោះ អ៊ុ រិទ្ធី ក្រោយ ត្រូវ របួសបាន ប្រគល់កាំភ្លើង អោយទៅឈ្មោះ ជ័យ រិទ្ធា ហើយត្រូវ បានមិត្តភ័ក្រ្ត ម្នាក់ទៀត ដឹកយកទៅ សង្រ្គោះនៅ មន្ទីរពេទ្យ១៧៩។ បច្ចប្បន្ន ឈ្មោះ ជ័យ រិទ្ធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនទាន់ដឹង ស្នាក់នៅភូមិ កំពុងក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពុងធំ ត្រូវបានឃាត់ខ្លួននៅ អហដូនពេញ រួមនិងអាវុធខ្លី០១ដើមម៉ាក Beretta លេខPX64998និងរថយន្ត ១គ្រឿង ម៉ាកកូរូឡា២០០៣ ស្លាកលេខភ្នំពេញ2Z:1849៕

ដកស្រង់ពី៖ ដើមអម្ពិល