Social Network

សាំយ៉ុងបោះពួយ លឿនទៅបុក និងម៉ូតួ ស្លាប់ ពីរនាក់ នៅលើផ្លូវជាតិលេខ៥

ពោធិ៍សាត់៖ យុវជនពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបុក នៅម៉ោងប្រមាណ ៦៖៤០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៥ ក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានរថយន្តសំាយ៉ុង បុកខណៈដែលជនទំាងពីរនាក់នោះ កំពុងធ្វើដំណើរតាមផ្លូវជាតិ លេខ៥ ក្នុងទិសដៅពីកើត ទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនរងគ្រោះទី១.ឈ្មោះ វិត សុឃាម ភេទប្រុស អាយុ ២១ឆ្នាំ និងទី២.ឈ្មោះ ម៉ៅ សុខេន ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះ រស់នៅក្នុងភូមិព្រៃដំរី ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ឯរថយន្តបង្កម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1076 អ្នកបើកបរ រថយន្តបង្ក បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

 ក្រោយការវាស់វែង រថយន្តបង្ក និងម៉ូតូ រងគ្រោះត្រូវបានយកមករក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ រង់ចាំការដោះស្រាយ ចំណែកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ច ប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល