Social Network

បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ មេសា នេះ កម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលតាបែនស្វាយចេករលួស បានធ្វើការត្រួតពិនិត្យអាវុធក្មេងទំនើង និងត្រួតពិនិត្យជាតិអាល់កុល ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកស្វាយចេក លើផ្លូវជាតិលេខ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យកម្លាំងនគរ បាលក្រុងស្រុក ធ្វើការត្រួតពិនិត្យអាវុធក្មេងទំនើង និងត្រួតពិនិត្យជាតិអាល់កុល ។

ដោយឡែក ស្រុកស្វាយចេកកម្លាំងជំនាញនៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍នគរបាលតាបែនស្វាយចេករលួស ដឹកនាំដោយលោកអធិការរងចំនួន០៣នាក់ បានចុះប្រតិបត្តិការនៅលើផ្លូវជាតិលេខ៥៦ A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក បានឃើញមនុស្ស០២នាក់ ជិះម៉ូតូ០១ គ្រឿង ពីទិសខាងត្បូងទៅទិសខាងជើង ។ ពេលជិះមកដល់ចំណុចមុខតូបធ្វើម៉ូតូខាងត្បូងគោលដៅ ដែលយើងដាក់ត្រួតពិនិត្យប្រហែល២០០ម៉ែត្រក៏បានឈប់ប្រហែល១០នាទីក្រោយ ក៏ជិះម៉ូតូទៅបន្តពេលមកគោលដៅដោយមានការសង្ស័យកម្លាំងយើងក៏បានទៅសួរនាំ និងទៅពិនិត្យមើលកន្លែងដែលពួកគេឈប់រកឃើញថង់នំកូនក្មេងពេលហែកមើលឃើញម្សៅក្រាម ពណ៌.សថ្លា០១ថង់ តែពួកគេបានបដិសេធ នៅពេលធ្វើរកសារធាតុញៀន គឺវិជ្ជមានទាំង០២នាក់ ។

លោកអធិការបានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ១-ឈ្មោះ គ្រិល វិលេន ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ យឹក ធារី ភេទស្រី អាយុ២៧ ឆ្នាំនៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។

ដកស្រង់ពី៖កោះសន្តិភាព