Social Network

តុលាការ​សម្រេច​ឃុំខ្លួន​លោក ដែន សូ​នី ដាក់​ពន្ធ​ធនាគារ PJ ហើយ អត់​លេងសើច​(Prank)​ជាមួយ​ទេ

រាជធានីភ្នំពេញ ៖ ទីបំផុត នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គង់ សុខសែង ហៅ ដែន សូនី ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ ហិ.ង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ អត់ប្រេងជាមួយជនប្រព្រឹត្តបទល្មើសទេ ។

សូមជម្រាបថា នៅលើបណ្តាញសង្គមកាលពីដើមខែមេសា ឆ្នាំ២០២៤ មានការបង្ហោះ និងចែកចាយបន្ត នូវរូបភាពតាមកាមេរ៉ាសុវត្ថិភាពមួយ បង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ដែលគេស្គាល់ថា ជាអ្នកសម្តែង និងលក់ផលិតផលតាមអនឡាញ ឈ្មោះ ដែន សូនី តែឈ្មោះពិតគឺ គង់ សុខសែង បានប្រើហិ.ង្សាប្រទូស្តរ៉ាយលើស្តីម្នាក់ តាំងពីកុ្នងបន្ទប់ជួល រហូតមកដល់ក្រៅបន្ទប់។ តាមរយៈរូបថតនេះ ធ្វើឲ្យមានការរិះគន់ដូចទឹកបាក់ទំនប់ ។

ក្រោយមកគេសង្កេតឃើញផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានបង្ហោះនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយឃើញតាមបណា្ដញព័ត៌មានសង្គមបបង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិ.ង្សាលើស្ត្រីម្នាក់ នៅកុ្នងបន្ទប់ជួល១កន្លែង ។ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពញ នាវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាទៅលោកឧត្តមសនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារពហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនបុរសនោះយកមកសាកសួរ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាព នៅអធិការដ្នាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មុនពលសមត្ថកិច្ច ទៅឃាត់ខួ្លន ។

ក្រោយពីមានផ្ទុះបាតុភាពនេះ លោក ដែន សូនី ក៏បានចេញមុខឡាយវីដអូបញ្ជាក់ថា នោះជាវីដេអូប្រេង Prank ទេ ។ ទោះបីជាយ៉ាងណា លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានចូលទៅបញ្ចេញមតិបន្ថែមជុំវិញរឿងនេះថា (ទោះបីយ៉ាងណា ក៏ត្រូវអញ្ជើញចូលមកទាំងពីរនៅកន្លែងសមត្ថកិច្ច វេលាថ្ងៃស្អែក) ។ ក្នុងនោះក៏មានមហាជន ចូលទៅបញ្ចេញមតិតប ជាមួយឯកឧត្តមស្នងការថា «លោកកពូជាទីគោរព! សកម្មភាពទាំងនោះ ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព មិនមែនមនុស្សទៅថតឡើយ មានន័យថា នោះជារឿងពិត។

ឥឡូវមានតួអង្គ២នាក់នៅកុ្នងវីដអូនោះ ចេញមុខបកស្រាយថា ជាការសម្តែងលេងសើច ឬ Prank ហើយថា វីដេអូនោះ ខ្ទង់មួយឆ្នាំហើយ តែតាមពិតរឿងនោះ កើតឡើងកាលពីខែ១២ ឆ្នាំ២០២៣ ថ្មីៗប៉ុន្មានខែនេះទេ (ក្នុងវីដេអូមានថ្ងៃខែឆ្នាំ) ។ អនុវត្តតាមបញ្ជាររបស់លោកឧត្តមសនីយ៍ ឯក ជួន ណារិន្ទ នារសៀលថ្ងៃទី៥ ខែមសា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពញ បានបញ្ជូនបុរសរហស្សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពញ ដើម្បីសាកសួរពាក់ព័ន្ធនឹង សំណុំរឿងប្រើអំពើហិ.ង្សាដោយចេតនា លើនារីម្នាក់ ដែលជាជនរងគ្រោះ ក្នុងបន្ទប់ស្នាក់នៅ និងសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ក្រោយពេលថតវាស់កម្ពស់ហើយ ។ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ ដែលជំនាញខាងព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យបុគ្គលនោះប្រព្រឹត្តអំពើហិ.ង្សាលើស្ត្រីភេទបានរួចខ្លួនឡើយ ។ ទោះបីកន្លងមកសុំរួចខ្លួន ប៉ុន្តែលើកនេះ អត់រួចខ្លួនឡើយ ។

លោកស្នងការ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមសា ឆ្នាំ២០២៤ ថា នគរបាលពហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផូ្លវច្បាប់ ។ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «សមត្ថកិច្ចយើងខុំ្ញ មិនមានពេលប្រេង (Prank) ជាមួយទេ ។ ខ្ញុំបញ្ជាទៅផែនព្រហ្មទណ្ឌ រួចហើយ» ។ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បុគ្គលឈ្មោះ ដែន សូនី ត្រូវបានបញ្ជូនដល់សាលាដំបូងហើយ និងត្រូវបានសាកសួរនៅតំណាងអយ្យការ មុនពេលបញ្ជូនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននោះ ៕

ដកស្រង់ពី៖កោះសន្តិភាព