Social Network

បុរសម្នាក់ លេបថ្នាំងងុយដេក ជាង២០គ្រាប់ ប៉ងសម្លាប់ខ្លួន ព្រោះវិបត្តិគ្រួសារ

ដោយៈ ដោយសារ វិបត្តិក្នុង គ្រួសារ បណ្តាលអោយ បុរសម្នាក់ ដាច់ចិត្តលេប ថ្នាំងងុយដេក ជាង២០គ្រាប់ ប៉ងសម្លាប់ខ្លួន តែត្រូវបាន ប្រជាជាការពារ ខណ្ឌដូនពេញ ដែលប្រចាំ ការនៅមុខ ព្រះបរមរាជវាំង ជួយសង្រ្គោះ ទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើង  នៅវេលាម៉ោង១៩:១៥នាទី ថ្ងៃទី ២៧ ខែមករា។

បុរសជា ជនរងគ្រោះ ដែលបានលេប ថ្នាំងង៉ុយដេក អស់២០គ្រាប់មាន ឈ្មោះ ឡក់ គុណទៀង   នៅមាត់ទន្លេ ខាងជើង វេទិការអុំទូក ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មូលហេតុ ដោយសារមានវិបត្តិ ក្នុងគ្រួសារ និង ឃេីញមាន ម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ស្លាកលេខ ភ ព1 ឈ-4207។

 បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូន ទៅមន្ទីពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូ របស់ជនរងគ្រោះ ត្រូវបានកម្លាំង ប្រជាការពារ ខណ្ឌប្រគល់ អោយទៅប៉ុសិ៍ ជ័យជំនះ រងចាំដោះ ស្រាយតាម នីតិវិធី៕