Social Network

ក្រុមចោរប្លន់ ប្រដាប់អាវុធ​​ព អាកា បានកើត នៅស្រុក កំរៀង ស្លាប់ម្នាក់ របួស៣នាក់

បាត់ដំបង៖ កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី ២៧ខែ មករាឆ្នាំ២០១៦ត្រង់ចំណុច ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងករណីប្លន់ កើតឡើង១លើក បង្កដោយជនសង្ស័យ មានគ្នាចំនួន០៥នាក់ ប្រដាប់ដោយអាវុធ Ak១ដើម អាវុធខ្លី២ដើម បានធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ អស់មួយចំនួន រួចគេចខ្លួនដោយ សុវត្តិភាព។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២២        និង០០ នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុច ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ករណីប្លន់ កើតឡើង១លើក ទៅលើផ្ទះ ប្រជាពលរដ្ឋ រកស៊ីលក់ចាប់ហួយ និងដូរលុយមួយកន្លែង យកទ្រព្យសម្បត្តិអស់ មួយចំនួន នៅផ្ទះជនរងគ្រោះ ឈ្មោះកូយ សេងលី ភេទប្រុសអាយុ៥២ឆ្នាំមុខររបរលក់ដូរ។

 ជនល្មើសបាញ់អាវុធAK ៥គ្រាប់ បាញ់អាវុធខ្លី៣គ្រាប់ បណ្តាលអោយមនុស្ស ២នាករងរបួស១-ឈ្មោះ ភៀង ភុន ប្រុសអាយុ៥៤ឆ្នាំ (ឪពុក) ត្រូវទ្រូង បានស្លាប់នៅលើរថយន្ត ពេលទៅមន្ទីរពេទ្យប្រទេសថៃ

២-ផុន ឡៃម៉េង ប្រុស អាយុ៣២ឆ្នាំ (កូន) ត្រូវបញ្ជូនទៅពេទ្យប៉ៃលិន ៣-ឈ្មោះ កូយ សេងលី  ប្រុស អាយុ៥២ឆ្នាំ ជនល្មើសវ៉ៃ  និងដែកស្បែងរបួសស្មាឆ្វេង          ៤-ឈ្មោះ ម៉េង ជុង ប្រុសអាយុ ៣៦ឆ្នាំជនល្មើសវ៉ៃ និងដែកស្បែង

របួស ដៃស្តាំរបួសស្រាល។ សំភារៈបាត់បង់-ខ្សែករផ្លាកទីន១ខ្សែផ្លាទីន ទម្ងន់១តំឡឹង  និង  ចិញ្ជៀន១វង់ ៣ជី ផ្លាទីន-ជនល្មើសគេចខ្លួនអស់។ប្រភពបានបន្តថា ដោយសារតែក្រុមជនល្មើស បើកសោរទូរដែកមិនបាន ទើបពួកវាបាញ់រះទៅលើ ជនរងគ្រោះតែម្តង។

 បច្ចុប្បន្នសមត្ថកិច្ចយើង កំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញាតាមចាប់ខ្លួន ជនល្មើសនៅឡើយទេ។

ដកស្រង់ពី៖ ដើមអម្ពិល