Social Network

បង្ក្រាប​មុខសញ្ញា​មេ​​ខ្លោង​​ជួញដូរ​គ្រឿងញៀ.ន​ និង​​គូកន​បានមួយ​​សម្បុក

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាគ្រឿងញៀនចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចអធិការនគរបាលស្រុកគងពិសីស្រាវជ្រាវបង្ក្រាបរួមជាមួយវត្ថុតាងម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់ និងមេក្លោងជាមុខសញ្ញាចាស់។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍រដ្ឋបាល នៅចំណុចភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនចំនួន៨នាក់ រួមមាន ៖ ១-ឈ្មោះ សួន រ៉េត លន់ធា ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ២-ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី (មេក្លោងម្ចាស់ថ្នាំ) ៣-ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ៤-ឈ្មោះ អ៊ុច វេហា ភេទប្រុស អាយុ២១ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ៥-ឈ្មោះ ម៉ន ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិស្រែកោះ ឃុំមហាឬស្សី ស្រុកគងពិសី ៦-ឈ្មោះ សួង រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ៧-ឈ្មោះ ទេពសុខ រើន ភេទប្រុស អាយុ៣០ឆ្នាំ ភូមិព្រៃងោង ឃុំភារី ស្រុកបសេដ្ឋ និង៨-ឈ្មោះ ភឿន មាស ភេទ ប្រុស អាយុ៤៥ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ។ សមត្ថកិច្ចបានពិនិត្យដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់ (តូច ២៩កញ្ចប់ មធ្យម០៦កញ្ចប់ ) ទូរស័ព្ទ០៣គ្រឿង ម៉ូតូ៣គ្រឿង ជញ្ជីងអេឡេចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកអធិការនគរបាលស្រុកគងពិសី បានបញ្ជាក់អោយដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចធ្វើ់ការបង្ក្រាប និងដកហូតបានពេលនេះជារបស់ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ជាមេក្លោងក្នុងអំពើជួញដូរប្រចាំតំបន់ស្រុកគងពិសី ។ កន្លងមកឈ្មោះនេះតែងតែបង្កើតអោយមានព័ត៌មានបោកកុហកសមត្ថកិច្ចតាមរយៈបក្ខពួកប្រឌិតព័ត៌មានឱ្យសមត្ថកិច្ចមូលដ្ឋានតាមដានសកម្មភាពក្រុមខ្លួនផ្ទុយពីការពិត ក្រឡៃហេតុការណ៍និងបំភាន់សមត្ថកិច្ចតែប៉ុណ្ណោះដោយបង្វែរថាអ្នកជួញដូរមេក្លោងចែកចាយគ្រឿងញៀនជាអ្នកនេះ-អ្នកនោះតាមការពិតជាខ្លួនឯងសោះ ល្បិចកលអស់លក្ខ័ជាប់អន្ទាក់ខ្លួនឯង សង្ឍឹមថាលេីកនេះភូមិឃុំប្រាកដជាលែងមានអ្នកចែកចាយគ្រឿងញៀនព្រោះតែឈ្មោះ ម៉េត ពៅ មិនអាចមានស្លាបឬសំណាងចេញពីរនាំងច្បាប់បានស្រួលដូចករណីមុន ( កម្ម : អំពើ ) លែងមានតួឯកសម្ដែងយំស្រែកទៀតហើយ។ បច្ចុប្បន្ន សមត្ថកិច្ចបានបន្ដសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ដ ដើម្បីបន្ដនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព