Social Network

បុរស​ម្នាក់​ចូល​ទៅ​ចា.ក់​​ប្រល័.យស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ រួច​ប៉ងផ្តា.ច់ជីវិ.តខ្លួនឯង

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយសារតែបុរសម្នាក់ទៀតដែលត្រូវជាបងប្អូនជីដូនមួយចូលចាក់ជាច្រើនកាំបិ.ត បន្ទាប់មកជនដៃដល់ក៏បានធ្វើសកម្មភាពអា.រកសម្លា.ប់ខ្លួនឯងដែរ ។

ប៉ុន្តែមិនបានស្លា.ប់តាមបំណងនោះទេ បណ្ដាលឲ្យរងរបួសធ្ងន់ដួលដេកក្បែរគ្នា និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ដែលពុំទាន់ដឹងថាផ្ដើមចេញពីរឿងទំនាស់ស្នេហាត្រីកោណ ឬ រឿងគំនុំអ្វីនៅឡើយទេ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីដែលស្លា.ប់ឈ្មោះមាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ អ្នកទាំង២មានកូនប្រុស២នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែកជនដៃដល់ជាឃា.តករមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ បើតាមអ្នករស់នៅជិតខាងកន្លែងកើតហេតុនោះបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងនៅក្រោមសំយ៉ាបផ្ទះខាងមុខ ចំណែកកូនៗរបស់នាងនៅក្នុងផ្ទប់លើផ្ទះ ហើយប្ដីរបស់នាងមិននៅផ្ទះទេ ព្រោះជាប់រវល់ទៅធ្វើការ ។ ពេលនោះជនដៃដល់ខាងលើប្រដាប់ដោយកូនកាំបិតចុងស្រួចបានដើរចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ រួចចាក់ទៅលើនាងជាច្រើនកាំបិត បណ្ដាលឲ្យនាងដួលដេកស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗតែម្ដង។

តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីចាក់សម្លាប់នាងរួចហើយ ជនជាឃាតកររូបនោះអត់បានរត់ទៅណានោះទេ ក៏បានយកកូនកាំបិតនោះអារ.កសម្លា.ប់ខ្លួនឯងតាមក្រោយដែរ ប៉ុន្តែមិនបានស្លា.ប់តាមបំណងនោះទេ គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។ បន្ទាប់មកត្រូវបានគេបញ្ជូនតាមរថយន្តពេទ្យនាំទៅសង្គ្រោះបន្ទាន់ភ្លាមៗ ហើយចំពោះដើមហេតុដែលឈានដល់ការចាក់សម្លា.ប់គ្នានេះ ពុំទាន់ត្រូវបានដឹងច្បាស់ថាជារឿងស្នេហាត្រីកោណ ឬ ក៏ជារឿងគំនុំអ្វីមួយនៅឡើយទេ ។ ចំណែកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវ អំពីដើមហេតុខាងលើនោះ និងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅធ្វើកោសល្យវិច័យផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព