Social Network

ជិះម៉ូតូចេញពីវត្តភ្នំ ត្រឡប់ទៅផ្ទះត្រូវក្រុមចោរ​កា.ប់ប្ល.ន់​យកម៉ូតូ១គ្រឿងទៅបាត់

រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយដា.វ និងដំបង ធ្វើសកម្មភាពដេញតាមកាប់យុវជនមួយក្រុមទៀត ដែលទើបត្រឡប់មកពីដើរលេង ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្រោយសាលាវិទ្យាល័យចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាជិះម៉ូតូទៅលេងនៅវត្តភ្នំ លេងចប់ក៏បាននាំគ្នាជិះត្រឡប់ទៅផ្ទះវិញ ជូនមិត្តភក្តិម្នាក់ទៀតទៅផ្ទះមុន លុះធ្វើដំណើរមកដល់ចំណុចស្តុបព្រែកហូ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច និងមួយគ្រឿងទៀតម៉ាកស្គុបពី ប្រដាប់ដោយដាវ និងដំបង បានដេញកាប់ទៅលើក្រុមជនរងគ្រោះ រហូតមកដល់ចំណុចផ្លូវ៣០ម៉ែត្រ ក្រោយសាលាវិទ្យាល័យចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនរងគ្រោះភ័យរត់ចេញ ក៏ត្រូវជនសង្ស័យនោះ កាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលពាក់ផ្លាកលេខ ភ្នំពេញ1JQ-3673 បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលអស់តែម្ដង ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់សួរនាំជនរងគ្រោះ និងនាំទៅសាកសួរបន្តនិងឱ្យដាក់ពាក្យបណ្ដឹង ដើម្បីតាមចាប់ក្រុមជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព