Social Network

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ៣ករណីផ្សេងគ្នា ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជូនជនសង្ស័យ ៣ករណីផេ្សងគ្នា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ក្រោយពីពួកគេបានប្រព្រឹត្តបទល្មើសជា ក្មេងទំនើង, លួច, ប្លន់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា ការបង្រ្កាប ករណីទី១ កម្លាំងប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនក្មេង ទំនើងបាន ៣នាក់ កាន់ដាវសាំម៉ូរៃ ខុសច្បាប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២២និង១០នាទី នៅចំណុចតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺជនសង្ស័យទី១ ឈ្មោះ តាល់ បញ្ញា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបររៀនអគ្គិសនី ស្នាក់នៅភូមិតាផេត ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល, ជនសង្ស័យទី២ ឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិតាផេត ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល, ជនសង្ស័យទី៣ ឈ្មោះ ខៀវ សុភនី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ករណីទី២ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ពីបទប្រព្រឹត្ត ល្មើសលួច លែបថប និងទូរទស្សន៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣និង១០នាទី នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ គឺជនសង្ស័យទី១ ឈ្មោះ ប៉ូច សីហៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២ ឈ្មោះ ទិត្យ យិនសុភក្រ័ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុង បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ករណីទី៣ កម្លាំងប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជន សង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពីបទល្មើសប្លន់ មានឈ្មោះ កែវ ពិសី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។ បច្ចុប្បន្នជនសង្ស័យ ដែលឃាត់ខ្លួន ទាំង៣ករណី ផ្សេងគ្នា ខាងលើនេះ ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល