Social Network

មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួស

ភ្នំពេញ៖ នៅម៉ោង ១០:៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៦នេះ មនុស្ស ៣នាក់ ត្រូវបានគេបាញ់ ប្រហារបណ្តាល ឱ្យរងរបួស នៅតាមផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បាញ់ចំនួន ៤គ្រាប់ នៅមុខហាងយ៉ាងចូវ ដោយជនរងគ្រោះខ្លះត្រូវដៃ ពោះ និងដើមទ្រូង ។ ជនរង គ្រោះខាងលើ ជាបុគ្គលិក ហាងម៉ាស្សាយ៉ាងចូវ ។

អ្នកឃើញ ហេតុការណ៍ បានអោយដឹងថា ជនសង្ស័យ មានគ្នា ៣នាក់ ជិះម៉ូតូ មួយគ្រឿង មកបាញ់រះ លើជនរងគ្រោះ ដែលកំពុង អង្គុយតាមម៉ូតូ ។ ពេលនេះ ជនរងគ្រោះ កំពុងត្រូវ ក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យព្រះកេតុមាលា ជួយសង្រ្គោះ ការវះយក គ្រាប់ចេញ ។ ជុំវិញករណីនេះ សមត្ថកិច្ច កំពុងចុះទៅកាន់ កន្លែងកើតហេតុ ប៉ុន្តែមិនទាន់ បញ្ជាក់ពីមូលហេតុ នៅឡើយទេ ។

ដកស្រង់ពី៖ដើមអម្ពិល