Social Network

មន្ត្រីអាវុធហត្ថ ខេត្តប៉ៃលិន ម្នាក់ត្រូវរថយន្តបុកស្លាប់ ឯអ្នកបើករថយន្ត រត់គេចខ្លួនបាត់

ប៉ៃលិន៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់បានខ្ចី រថយន្តគេជិះ ហើយបើក ទៅបុកម៉ូតូ បណ្តាលមន្ត្រី អាវុធហត្ថ ម្នាក់ស្លាប់ ខណៈបើកបរ ច្រាស់ទិសគ្ នានៅត្រង់ចំណុច ផ្លូវបំបែកជាបី ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សាក្សីនៅ កន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្តម៉ាក លុចស៊ីស 470 ខណៈជួប ហេតុការណ៍ អ្នកបើកបរ បានបើករត់ បានចម្ងាយ ប្រមាណ ១គីឡូម៉ែត្រ រួចក៏ទុករថយន្តចោល ហើយរត់គេចខ្លួន បាត់ស្រមោល ។

សាក្សី បានបន្តទៀតថា បុរសជាជន រងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ នៃ សុផល ហៅតាត់ មានមុខរបរជាមន្ត្រី កងរាជអាវុធហត្ថ តួនាទីជានាយ លេខាធិការដ្ឋាននៃ កងរាជអាវុធហត្ថ ខេត្តប៉ៃលិន បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ៕

ដកស្រង់ពី៖ដើមអម្ពិល