Social Network

សារភាពហើយ…ស្រីស្នេហ៍ក្លាយជាឃា.ត.ក.រ.ដ៏សាហា.វ

ខេត្តឧត្តរមានជ័យ ៖ ទីបំផុត ស្ត្រីជាឃាតករដៃឆៅ បានសារភាពប្រាប់សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យឲ្យដឹងពីការចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់ នៅក្នុងលំនៅឋាន ក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤ទៀបភ្លឺកន្លងទៅ គឺដោយសារខ្វះខាតលុយកាក់ដោះស្រាយក្នុងគ្រួសារ ទើបដាច់ចិត្តចាក់សម្លាប់ប្រុសស្នេហ៍ ដើម្បីប្លន់យកលុយកាក់ និងគ្រឿងអលង្ការរបស់ថៅកែលក់គ្រឿងសំណង់ ក្រោយពីថៅកែរូបនេះណាត់ជួបនាងទៅរួមរ័កមេត្រី ។

គួររំលឹកថា ៖ ចាប់បានហើយ! ក្រុមចោរចា.ក់សម្លា.ប់ថៅកែគ្រឿងសំណង់ ប្រមូលយកទ្រព្យ និងឡាន លោកអនុសេនីយ៏ឯក ប៊ុត សាវុទ្ធ ប្រធានការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ថា ពាក់ព័ន្ធករណីឃាតកម្មនេះ ឆ្លងតាមការសាកសួរចម្លើយជនដៃដល់ឈ្មោះ ទ្រី សុខជា ភេទស្រី អាយុ២៨ឆ្នាំ គឺបានសារភាពសកម្មភាពចាក់សម្លាប់ទៅលើប្រុសស្នេហ៍ឈ្មោះ សួស សិត្ថា អាយុ៥៥ឆ្នាំ ដែលជាថៅកែលក់គ្រឿងសំណង់តែម្នាក់ឯងនោះទេ ។

ក្រោយធ្វើសកម្មភាពហើយ ក៏បានបើករថយន្តម៉ាក toyota corola cross ពណ៌ស ពាក់ផ្លាកលេខ ឧត្តរមានជ័យ ២C.១១១២ យកទៅចតទុកចោលនៅក្បែរមាត់បឹងស្នោ រួចគេចខ្លួនទៅខេត្តសៀមរាប ។

ដោយឡែក ម្នាក់ទៀតឈ្មោះ អ៊ន ប៊ុនឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលា ដែលត្រូវជាក្មួយប្រុសរបស់ស្រីឃាតករនោះ ពុំមានពាក់ព័ន្ធករណីឃាតកម្មនោះទេ ។

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តបានអះអាងបន្តថា ក្រោយពេលកើតហេតុ ការសង្ស័យ គឺមានតែស្ត្រីជាឃាតករនេះ ដោយសារមានទំនាក់ទំនងជាស្រីកំណាន់ ដោយសារបាត់មុខស្ត្រីនេះ ក៏ឈានទៅឃាត់ខ្លួនក្មួយប្រុសឈ្មោះ អ៊ន ប៊ុនឡុង ជាសិស្ស ដែលធ្លាប់ឃើញជិះម៉ូតូឌុបស្ត្រីដៃដល់រូបនេះ ទើបឈានដល់ការឃាត់ខ្លួនស្ត្រីខាងលើបាននៅថ្ងៃទី២៦ ខែឧសភានៅភូមិប្រាសាទបាគង ខេត្តសៀមរាប តែម្តង ។

ចំណែកបុរសម្នាក់ដែលឃាត់ខ្លួនជាជនទី៣ គឺជាអតីតប្តីស្ត្រីរូននេះ បន្ទាប់ពីសាកសួររួច គឺពុំមានការពាក់ព័ន្ធករណីចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់នោះទេ ហើយការឈានទៅចាប់ខ្លួនអតីតប្ដីនេះ ដោយសារស្ត្រីរូបនេះចេះតែឆ្លើយបង្វែងដានសមត្ថកិច្ចតែប៉ុណ្ណោះ ។ គួររំលឹកថា ការចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់ ស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ បើយោងតាមការរៀបរាប់ពីកម្លាំងជំនាញអាវុធហត្ថបានបង្ហើបឱ្យដឹងថា ជុំវិញរឿងរ៉ាវចាក់សម្លាប់នេះ ដោយសារស្ត្រីមានទំនាក់ទំនងស្នេហាចង់ប្លន់យកលុយកាក់ និងទ្រព្យសម្បត្តិ ដែលមានឱកាសរួមរ័កស្នេហាក្នុងផ្ទះតែ២នាក់ ក៏មានគំនិតសម្លាប់ដើម្បីប្លន់តែម្ដង ។ វត្ថុតាងដែលបានដកហូតមកវិញមាន ខ្សែក ចិញ្ចៀន ទូរស័ព្ទ និងលុយដុល្លារមួយចំនួន ។

ករណីឃាតកម្មនេះ ជនដៃដល់មានតែម្នាក់ឯងគត់ គឺស្ត្រីស្នេហ៍រូបនេះដែលបានចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់នោះដោយផ្ទាល់ដៃ ចំណែកក្មួយប្រុស និងអតីតប្តីអត់បានធ្វើសកម្មភាពទេ ។ ចំពោះការនាំខ្លួនស្ត្រីជាឃាតករទៅធ្វើត្រាប់ពីការសម្លាប់ជនរងគ្រោះនោះ នៅព្រឹកថ្ងៃទី២៩ ឧសភា ត្រូវបានលុបចោលវិញ ដោយសារក្រុមគ្រួសារជនរងគ្រោះមិនចង់ឱ្យមានការប៉ះពាល់ដល់កិត្តិយសគ្រួសារបន្តទៀត ។

ទោះជាបែបណា ស្ត្រីជាឃាតករត្រូវបាននាំខ្លួនមកកាន់សាលាដំបូងខេត្តតាមនីតិវិធី និងត្រូវបានឃុំខ្លួននៅពន្ធនាគារ រង់ចាំបើកសវនាការនាពេលខាងមុខនេះ ៕ គួររំលឹកទៀតថា៖ ក្រុមចោរគាស់ទ្វារចូលចា.ក់សម្លា.ប់ម្ចាស់ផ្ទះប្រមូលយកទ្រព្យសម្បត្តិ និងឡាន១គ្រឿងទៅបាត់ដោយសុវត្ថិភាព

ដកស្រង់ពី៖កោះសន្តិភាព