Social Network

ចុះស្ដាទឹកអណ្ដូង ខ្វះអុកស៊ីសែន ដាច់ខ្យល់ស្លាប់ ទាំងពូ និងក្មួយ

កំពង់ធំ៖ បុរសម្នាក់ និងយុវជន ម្នាក់ទៀតបាន ដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ ខណៈចុះស្តារអណ្តូងទឺក ខ្វះខ្យល់អុកស៊ីសែន នៅចំណុចភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័តមាន ពីប្រជាជន ដែលរស់នៅក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ឆន ភេទប្រុស អាយុ៥៤ឆ្នាំ ចុះស្អណ្តូងទឹក ដែលរីងទឹក មួយសន្ទុះ ក្រោយមកស្រាប់តែ លឺសំឡេង ស្រែឲ្យជួយ ទើបឈ្មោះ សៀន គឹមសេង ភេទប្រុសអាយុ២៣ឆ្នាំ ត្រូវជាក្មួយ ជនរងគ្រោះ ខាងលើបាន សម្រេចចិត្ត ចុះទៅជួយ តែអកុសល ត្រូវដាច់ខ្យល់ស្លាប់ ទាំងពូ និងក្មួយតែម្ដង។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះ ទាំងពីរនាក់ ក្រោយពីបាន យកផុតចេញពី ក្នុងអណ្ដូង ត្រូវបានប្រគល់ ជូនគ្រុមគ្រួសារ នៅភូមិ ឃុំកើតហេតុ ខាងលើ ចាត់ចែង ធ្វើបុណ្យទៅ តាមប្រពៃណី៕

ដកស្រង់ពី៖ដើមអម្ពិល