Social Network

មន្រ្តីរដ្ឋបាលព្រៃឈើ កំពុងសួរនាំ ជនជាតិវៀតណាម៩នាក់ និងបញ្ជូនបន្ត ទៅកាន់សាលាដំបូង

មណ្ឌលគិរីៈ ជនជាតិ វៀតណាម ចំនួន៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នៅឃុំក្រង់តេះ ស្រុកពេជ្រាដា នៅរសៀល ម្សិលម៉ិញនោះ ត្រូវបាន សមត្ថកិច្ច នាំខ្លួនមកខ័ណ្ឌរដ្ឋបាល ព្រៃឈើ មណ្ឌលគិរី ហើយ នៅម៉ោង១២ អធ្រាត យប់មិញ ក្នុងថ្ងៃដដែល ។

ពាក់ព័ន្ធនៃ ការឃាត់ខ្លួន ជនជាតិវៀតណាម ទាំង៩នាក់នេះ លោក កែវ សុភគ៌ អនុប្រធាន ព្រៃការពារមណ្ឌលគិរី ដឹកនាំកំលាំង ក្នុងប្រតិបត្តិការ នោះលោក បានប្រាប់ថា សង្ស័យជនជាតិ វៀតណាម ទាំងនោះឆ្លងដែន ចូលមកដី ខ្មែរដើម្បីកាប់ ឈើខុសច្បាប់ ដោយសមត្ថកិច្ច ឃាត់ខ្លួនពួកគេ រួមនិង ម៉ូតូ៧គ្រឿង រណាយន្តចំនួន៣គ្រឿង ឃាត់ នៅខាងក្រោយ ប៉ុស្តិ៍របៀង ការព្រំដែនប៉ុស្តិ៍5 ក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៦ ។

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនសង្ស័យ ទាំង៩នាក់រួមនិង វត្ថុតាង ខ័ណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរី កំពុងសួរនាំ និងបញ្ជូនបន្ត ទៅកាន់ សាលាជំបូងខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។ សូមជំរាបថា នៅតាមបន្ទាត់ ព្រំដែនក្នុង ស្រុកទាំងបី រួមមាន ស្រុកពេជ្រាដា ស្រុក កែវសីមា និងស្រុក កោះញែក របស់ខេត្តមណ្ឌលគិរី ត្រូវបានគេមើល ឃើញថា មានជនជាតិ វៀតណាម ជាច្រើន បានឆ្លងដែន ចូលមកដីខ្មែរ កាប់ឈើនិង ដឹកជញ្ជូន ខុសច្បាប់ទៅកាន់ ប្រទេសខ្លួន ។

មហាជនទូទាំង ខេត្តមណ្ឌលគិរី ស្នើឱ្យថ្នាក់ លើជួយ ស្រាវជ្រាវនិង ពិនិត្យមើលមន្រ្តី ចំនួនពីររូប ផងទទួលការងារ តាមបន្ទាត់ព្រំដែននេះ ទីមួយ លោក យិន ចន្ទី មេបញ្ជាការយោធាវរៈការពារព្រំដែន ១០៣ ទីពីរលោក សៀង ស៊ីវន មេបញ្ជាការនគរបាលវរៈការពារព្រំដែន ៣០៣ ព្រោះមន្រ្តីទាំង២រូបនេះ ជាអ្នកទទួលខុសត្រូវយ៉ាងខ្ពស់បំផុត លើកិច្ចការនេះ ។ តែបើតាមការបែកធ្លាយ រឿង អាស្រូវជាច្រើនរបស់មន្រ្តី ពីររូបខាងលើនេះ ក្នុងមួយខែៗទទួលបានផលប្រយោជន៍ ពីកូនចៅខ្លួន នៅតាម របៀង ការពារព្រំដែននោះអាចធ្វើអ្នក មានបានហើយ ដោយពួកគេ លែងខ្វល់ខ្វាយពិរឿងអស់ ដំណែងទៀត ហើយ ៕

ដកស្រង់ពី៖ដើមអម្ពិល