Social Network

បង្ក្រាប២ទីតាំង​លួ.ចលាក់កែច្នៃគ្រឿងញៀ.ន ឃាត់ខ្លួន៤នាក់ រឹបអូសថ្នាំញៀ.ន និងសារធាតុគីមីផ្សំជិត៤០០គីឡូ

 រាជធានីភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤នាក់ (ជាជនជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេតនិងស្រាវជ្រាវជិត១ខែ ដើម្បីឈានបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ជាជនជាតិខ្មែរ ,សារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម ,គ្រឿងញៀនផលិតបានសម្រេចប្រមាណជាង ១៥គីឡូក្រាម និងសម្ភារៈមួយចំនួនធំ៕

ដកស្រង់ពី៖កោះសន្តិភាព