Social Network

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​ប្រុស​ស្រី​០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា និង ទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបន្ទប់ជួលលេខ S05B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមុខបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងផ្ទះជួលលេខ៣៦c ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក រួមមាន ៖ ក្រាមសថ្លា, ម្សៅកញ្ចប់ម៉ាក Grape fruit tea, ម្សៅកញ្ចប់រូបផ្លែត្របែក និងម្សៅកញ្ចប់ពណ៌ខ្មៅ (សង្ស័យជាសារធាតុញៀន) សរុបទាំងអស់ចំនួន ១០៦កញ្ចប់ តូចធំ, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត ។

ជនសង្ស័យទាំង០៦នាក់ រួមមាន ៖ ១-ឈ្មោះ ម៉ង់ រិទ្ធី ហៅធី ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ ហម ចាន់លាភ ហៅយ៉ា ភេទស្រី អាយុ៣២ឆ្នាំ ៣-ឈ្មោះ សយ សោភ័ណ្ឌ ហៅប៊ី ភេទប្រុស អាយុ៤៤ឆ្នាំ ៤-ឈ្មោះ សុខ រដ្ឋា ហៅល្វា ភេទប្រុស អាយុ៣២ឆ្នាំ ៥-ឈ្មោះ គា សុថាត់ ហៅថាច់ ភេទប្រុស អាយុ១៨ឆ្នាំ ៦-ឈ្មោះ លឹម កុយ ហៅមាន់ ភេទប្រុស អាយុ២៦ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព