Social Network

ឃាត់ខ្លួនជនជាតិ ហ្វាំងឡង់ម្នាក់ ពាក់ព័ន្ធប្រើប្រាស់ កញ្ឆាខុសច្បាប់

កំពត ៖ កម្លាំងនគរបាល នៃការិយាល័យ កណ្តាល ប្រឆាំងបទល្មើសខេត្ត សហការជា មួយកម្លាំង នគរបាល អន្តោប្រវេសន៍ខេត្ត, កម្លាំងនគរបាល ក្រុងកំពត និងកម្លាំងមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី អ៉ិន ជីវ៉ា ស្នងការរងទទួលផែនបង្ក្រាប ដោយមានការណែនាំនីតិវិធី ពីលោកឧត្តមសេនីយ៍ស្នងការខេត្តកំពត ម៉ៅ ច័ន្ធមធុរិទ្ធ នាំឲ្យបណ្តាកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនជាតិបរទេសម្នាក់ ដោយអនុវត្តតាមនីតិ វិធីច្បាប់ នៅម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភោជនីយដ្ឋានបរទេស"ឌឹ រី វើ ឡជ" ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូតខ្មែរ ក្រុងកំពត។

នគរបាលនៃ ការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា៖ ជនសង្ស័យឈ្មោះAarnio perttu johanes ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិហ្វាំងឡង់ មកស្នាក់នៅធ្វើជា បុគ្គលិកឲ្យភោជនីយដ្ឋានខាងលើ ។ វត្ថុតាងរឹបអូសបាន រួមមាន កញ្ឆា និងវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចប្បន្នជនសង្ស័យ កំពុងកសាង សំណុំរឿង ឡើងតុលាការ ដើម្បីចាត់ការ តាមច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល