Social Network

នគរបាល ប៉ុស្តិ៍កោះរ៉ុង ឃាត់ខ្លួនអ្នក ជល់មាន់៥នាក់

ព្រះសីហនុ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សហការជាមួយ កម្លាំងនគរបាល ជំនាញខេត្ត ចុះប្រចាំការ នៅកោះរ៉ុង ធ្វើការបង្ក្រាប និង ឃាត់ខ្លួនអ្នក ជល់មាន់ ៥នាក់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១០ និង១៥នាទីព្រឹក ។

ហេតុការណ៍នេះ កើតឡើង នៅចំណុច ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុង -ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យក មាន់ចំនួន ៤ក្បាល ( ខ្នាយដែកពាក់ជើង មាន់ចំនួន ១គូ) ។ ចំពោះជនសង្ស័យ ខាងលើ ត្រូវបានបញ្ជូន ទៅអធិការក្រុង ដើម្បីចាត់ការ តាមនីតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល