Social Network

បំបែកបានហើយ! សំណុំរឿង​ឃា.តកម្ម​សម្លា.ប់​មនុស្ស​ រួច​ដឹក​យក​ទៅ​ទម្លាក់​តាម​ផ្លូវ បន្លំ​ជា​ករណី​​គ្រោះថ្នាក់​ចរាចរណ៍

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត ខេត្តព្រៃវែង ៖ ជនសង្ស័យចំនួន3នាក់ ក្នុងចំណោមបក្សពួក៤នាក់ ពាក់ព័ន្ធក្នុងករណីឃាតកម្ម សម្លាប់មនុស្សរួចយកសពទៅទម្លាក់ផ្លុងចោលនៅតាមផ្លូវ បន្លំថាជាករណីគ្រោះថ្នាក់ចរាចរណ៍ ទីបំផុតត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបានហើយ។

គួររំលឹកថា ថ្ងៃតែ១! ជនជាតិវៀតណាម២នាក់ សង្ស័យម្នាក់វង្វេងមកដេកកណ្ដាលវាល ម្នាក់ទៀតដួលម៉ូតូស្លា.ប់ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់រួមមាន ១-ឈ្មោះ ង្វៀង វ៉ាងថាំង ហៅ ជែ ភេទប្រុសអាយុ32ឆ្នាំ មានទីលំនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម ២-ឈ្មោះ ដូ វ៉ាងម៉ឹន ហៅ ម៉ាប់ ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅក្នុងខេត្តហូវយ៉ាង ប្រទេសវៀតណាម និង៣-ឈ្មោះ ដាវ ជុងវ៉ាំង ហៅ ប៊ែ ភេទប្រុស អាយុ34ឆ្នាំមានទីលំនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ចំណែកជនសង្ស័យម្នាក់ទៀតដែលជាមេខ្លោងធំ ឈ្មោះ តុង វ៉ាំងតង ភេទប្រុស អាយុ49ឆ្នាំ មានទីលំនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

បច្ចុប្បន្នកំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ ហាក់ សៀវ ភេទប្រុស អាយុ 26ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង6:00 ព្រឹកថ្ងៃទី 18 ឧសភា មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះ បានដេកស្លាប់នៅក្បែរម៉ូតូនៅចំណុចខាងកើតស្ពាន ហាយវ៉េ ជាប់ច្រាំងទន្លេវ៉ៃកូ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយបានរាយការណ៍ទៅដល់សមត្ថកិច្ចធ្វើឲ្យមានការផ្អើលឆោឡោតែម្តង ។

ក្រោយពីត្រួតពិនិត្យសាកសពរួច ទាំងមន្ត្រីជំនាញនិងសមត្ថកិច្ចខេត្តស្វាយរៀង បានធ្វើការសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែនៅពេលដែលក្រុមគ្រួសារសព យកសពជនរងគ្រោះមកលាងសម្អាតនៅផ្ទះ បានប្រទះឃើញថា មានស្នាមជាំដុំៗនៅចំណុចកដៃ កជើង និងមានស្នាមជាំនៅផ្នែកបំពង់ករបស់សពជនរងគ្រោះ ដែលបញ្ជាក់ថាជាស្នាមចងរឹត ទើបធ្វើឲ្យក្រុមគ្រួសារសពសន្និដ្ឋានថា ជនរងគ្រោះគឺស្លាប់ដោយសារតែអំពើឃាតកម្ម ទើបក្រោយពីធ្វើបុណ្យសពរួច នៅថ្ងៃទី 20 ឧសភា ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅកាន់កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឲ្យជួយស៊ើបរកការពិតជូនក្រុមគ្រួសារពួកគាត់។

ក្រោយទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារនៃសពជនរងគ្រោះរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញកងរាជ អាវុធហត្ថផ្ទៃប្រទេស សហការជាមួយនឹងអាវុធហត្ថខេត្តព្រៃវែងនិងស្វាយរៀង បើកការស៊ើបអង្កេតករណីនេះឡើងវិញ ហើយនៅទីបំផុតក៏បានរកឃើញថា ករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែគឺជាករណីឃាតកម្ម ហើយក៏ឈានទៅដល់ការកំណត់បាននៅមុខសញ្ញាជនសង្ស័យចំនួន 4 នាក់ផងដែរ ប៉ុន្តែជនសង្ស័យទាំងបួននាក់បានរត់គេចខ្លួនទៅដល់ប្រទេសវៀតណាមអស់ទៅហើយ។ តាមប្រភពដដែលនេះបានបញ្ជាក់ថា នៅថ្ងៃទី 26 ឧសភា ដោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលស្រុកប៊ិនចូវ និងជំនាញព្រហ្មទណ្ឌខេត្តតៃនិញ ប្រទេសវៀតណាម ចុះទៅតាមចាប់ជនសង្ស័យដល់ខេត្តតៃនិញ ប៉ុន្តែត្រូវបានក្រុមជនសង្ស័យដឹងខ្លួនហើយក៏រត់គេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី 31 ឧសភា កម្លាំងកង រាជអាវុធហត្ថបានស៊ើបដឹងថា ក្រុមជនសង្ស័យ បានឆ្លងដែនពីប្រទេសវៀតណាមតាមច្រកមាត់ជ្រូក ចូលមកសំងំលាក់ខ្លួននៅទីតាំងចិញ្ចឹមត្រីជនជាតិវៀតណាមមួយកន្លែង ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ទើបនៅថ្ងៃទី១ មិថុនា លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធ ហត្ថខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញធ្វើការពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ចុះធ្វើការបង្ក្រាបនិងចាប់បានជនសង្ស័យបីនាក់ នាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងភ្លាមៗតែម្ដង។ ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ក្រុមជន សង្ស័យបានឆ្លើយសារភាព ថាពួកគេនឹងជនរងគ្រោះគឺជាមិត្តភក្តិរាប់អានគ្នា ហើយនៅថ្ងៃទី 17 ឧសភា ដោយដឹងថាជនរង គ្រោះ និងមកលេងពួកគេដល់បន្ទប់ស្នាក់នៅ ក្នុងហាងខារ៉ាអូខេ៣៣៣ ដែលស្ថិតក្នុងឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ទើបឈ្មោះ តុង វ៉ាំងតង ដែលជាមេក្លោងធំ បានរៀបផែនការចាប់ជម្រិតជនរងគ្រោះតែម្ដង ។ ដោយពេលជនរងគ្រោះមកដល់ ពួកគេបានបញ្ឆោតឲ្យចូលទៅក្នុងបន្ទប់ដាក់សម្ភារៈ បន្ទាប់មកបានប្រើដំបងឆក់ ឆក់ជនរងគ្រោះអោយដួល រួចចាប់ចងដៃចងជើងនិងបិទមាត់ ហើយធ្វើទារុណកម្ម និងយកកាំភ្លើងផ្ជង់ក្បាលជនរងគ្រោះ បង្ខំឲ្យជនរងគ្រោះទាក់ទងទៅសាច់ញាតិដើម្បីវេរប្រាក់មកឲ្យពួកគេ។ ដោយទ្រាំនឹងការធ្វើទារុណកម្មមិនបាន ជនរងគ្រោះបានទាក់ទងទៅអ្នកធ្លាប់រកស៊ីវេរប្រាក់ជាមួយគ្នា វេប្រាក់មកចូលក្នុងកុងរបស់គេចំនួនជាង 1.126 លានដុង ។ បន្ទាប់មកក្រុមជនល្មើសក៏យកទូរសព្ទរបស់ជនរង គ្រោះ បាញ់វេរលុយទាំងនោះចូលទៅក្នុងកុងរបស់ពួកគេ ហើយឲ្យគ្នាគេពីរនាក់បើកឡានទៅដកលុយនោះ នៅក្នុងកាស៊ីណូ កេម៊ែ ឯក្រុងបាវិត ។ ពេលដកប្រាក់បានអស់ហើយ ត្រឡប់មកដល់បន្ទប់ស្នាក់នៅវិញ ក្រុមជនល្មើសក៏បង្ខំឲ្យជនរងគ្រោះផឹកទឹកម្យ៉ាងពណ៌លឿង អស់កន្លះដប ក៏ធ្វើឲ្យជនរងគ្រោះបាត់បង់ស្មារតីនឹងស្លាប់តែម្ដង ។

បន្ទាប់មកនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី 18 ឧសភា ក្រុមជនល្មើសក៏យករថយន្តព្រុសមួយគ្រឿង ដឹកសពជនរងគ្រោះយកទៅទម្លាក់ចោលនៅចំណុចខាងកើតស្ពាន highway ជាមួយនឹងម៉ូតូរបស់ជនរងគ្រោះ ដើម្បីបន្លំជាករណីគ្រោះថ្នាក់ចរាចរណ៍ ហើយពួកគេក៏បាននាំគ្នាត្រឡប់ទៅបន្ទប់ស្នាក់នៅវិញ ធ្វើដូចធម្មតាគ្មានរឿងអ្វីកើតឡើងសោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ នៅថ្ងៃទី 3 មិថុនា កម្លាំងកងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យទៅឆែកឆេបន្ទប់ស្នាក់នៅរបស់ពួក គេ នៅក្នុងហាងខារ៉ាអូខេ 333 បន្តទៀត ហើយជាលទ្ធផលបានរកឃើញថ្នាំញៀនប្រមាណជិត 7 គីឡូក្រាម លាក់ទុកនៅទីនោះដែលពួកគេបាននាំយកពីក្រុងបាវិត ទុកសម្រាប់ចែកចាយបន្ត ទើបកម្លាំងកងរាជអាវុធហត្ថប្រមូលយកវត្ថុតាងទាំងអស់មករក្សាទុក និងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព