Social Network

ជនសង្ស័យ ជាប់ចោទពីបទ ឆក់កាបូបម្នាក់ រត់ចេញពី សាលាដំបូង រាជធានីភ្នំពេញ ទាំងដៃជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ រត់ចេញ ពីសាលា ដំបូង រាជធានី ភ្នំពេញ ទាំងដៃ ជាប់ខ្នោះ នៅវេលា ម៉ោង ១៣:៤៦នាទី ថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពេលកំពុង អង្គុយរង់ចាំ ឱ្យចៅក្រម សាកសួរ ។

មន្រ្តីនៅ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ខាងលើឈ្មោះ ស្មាន អូឡូវី ជាប់ចោទ ពីបទឆក់កាបូប ត្រូវបាននគរបាល ខណ្ឌច្បារអំពៅ បញ្ជូន មកកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរ តែចៅក្រម កំពុងជាប់ សួរជនសង្ស័យ ម្នាក់ទៀត ។ លុះឃើញ ឱកាសល្អ ជនសង្ស័យរូបនេះ ក៏រត់ចេញ ពីបន្ទប់ទាំងដៃ ជាប់ខ្នោះគេចខ្លួន បាត់តែម្តង ។ ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច នឹងចាប់ ជនសង្ស័យ ខាងលើនេះ ត្រឡប់មកវិញ ជាក់ជាមិនខាន៕

ដកស្រង់ពី៖ ដើមអម្ពិល