Social Network

បង្ក្រាបគ្រឿងញៀ.ន​ក្នុង​ខណ្ឌសែនសុខ ឃាត់ខ្លួន១០នាក់ ដកហូតថ្នាំញៀ.នជិត៣គីឡូ

រាជធានីភ្នំពេញ ៖ ទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន០៣ទីតាំង ត្រូវបានកម្លាំង ផ្នែកគ្រឿងនៃអធិការដ្ឋានខណ្ឌនគរបាលខណ្ឌសែនសុខជ្រាវ ជ្រាវ ហើយ ឈានទៅបង្ក្រាបជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកចំនួន ជិត៣គីឡូក្រាម និងថ្នាំគ្រាប់WY 174គ្រាប់។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ ដឹកនាំ លោយលោកវរះសេនីយ៍ឯក ហួរម៉េង វ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅ៣ទីតាំងផ្សេងគ្នា ១-នៅចំណុចភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ដោយ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់, ២-នៅចំណុចភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និង៣-នៅចំណុចភូមិធ្លក សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ដោយមានបទបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន០៣ទីតាំង ដកហូតគ្រឿងញៀនជិត៣គីឡូ ,ថ្នាំគ្រាប់WY 174គ្រាប់ និងឃាត់ខ្លួនជនសង្សយ័១០នាក់។

លោកអធិការបានអោយដឹងទៀតថា វត្ថុតាង ថ្នាំញៀនដកហូតចំនួន១៤កញ្ចប់ថង់ ក្នុងនោះ២កញ្ចប់ថង់ធំ, ៧កញ្ចប់ថង់ធំល្មម, និង៥កញ្ចប់ថង់តូច។សរុបប្រហែល ២៦០០ក្រាមស្មើរ២,៦គីឡូក្រាម និងថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទWYចំនួន១៧៤គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន២។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលបញ្ជូន មកកាន់អធិការដ្ឋានខណ្ឌដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព