Social Network

ប្រើ​កូនកាំបិត​ចាក់​ប្លន់​ម៉ូតូ​គ្រូបង្រៀន បាន​សម្រេច​នៅ​ខេត្តកំពត មក​ជាប់​ខ្នោះ​នគរបាល​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល១៣និង៥០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ប្រើកូនកាំបិតចិតបន្លែ ចាក់ជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួស ប្លន់យកម៉ូតូចំនួន០១គ្រឿង) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោងប្រហែល១១និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។

ជនសង្ស័យឈ្មោះ រស់ ចាន់សុខាវង្សវីរបុត្រ ហៅបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣J ផ្លូវលេខ៩០៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-4275 ជារបស់ជនរងគ្រោះឈ្មោះ ភី សុផល ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់អោយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព