Social Network

ខឹងបងថ្លៃវា.យប្រពន្ធ ទាញកាំបិ.តបុ័ងតោ២​ដើម​​កា.ប់ តែត្រូវបងថ្លៃដណ្ដើមបាន កា.ប់វិញ​ផ្អើល​

រាជធានីភ្នំពេញ ៖ ទំនាស់គ្រួសាររវាងបងថ្លៃនិងប្អូនថ្លៃផ្ដើមចេញពីប្អូនថ្លៃខឹងបងថ្លៃវាយប្រពន្ធយកកាំបិតបុ័ងតោទៅកាប់បងថ្លៃ ពេលបងថ្លៃដណ្ដើមកាំបិតបុ័ងតោបានកាប់ប្អូនថ្លៃ២បុ័ងតោចំចង្កេះបណ្តាលឱ្យរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០២៤ នៅចំណុចនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ ពេច្រ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ របួស២បុ័ងតោចំចង្កេះរងរបួសធ្ងន់ រថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកជនរងគ្រោះបន្តទៅមន្ទីរពេទ្យរុស្ស៊ី ។ ជនសង្ស័យឈ្មោះ សាន ដាណេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទអំពើហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

តាមប្រភពព័ត៍មានបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធ រួចប្រពន្ធជនសង្ស័យក៏ទូរស័ព្ទប្រាប់ជនរងគ្រោះ(ប្អូនបង្កើត)ថា ជនសង្ស័យប្រើអំពើហិ.ង្សា ពេលនោះជនរងគ្រោះខឹងក៏យកកាំបិតប៉័ងតោមកកាប់ជនសង្ស័យតែពុំត្រូវ ក៏ប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះដួល ហើយជនសង្ស័យក៏រើសកាំបិតកាប់ជនរងគ្រោះត្រូវចំចង្កេះរបួសធ្ងន់ ភ្លាមៗសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិត ប៉័ងតោ១ បញ្ជូនមកទីស្នាក់ការប៉ុស្ដិ៍ និរោធ សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត។ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ គឺអវិជ្ជមាន (គ្មានសារធាតុញៀន) ៕

 

ដកស្រង់ពី៖កោះសន្តិភាព