Social Network

Hino បុកLEX RX330 ស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅស្រុកពួក

សៀមរាប៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ ខណៈបញ្ជូន ទៅសង្គ្រោះ និងម្នាក់ទៀត របួសស្រាល ខណៈជួបគ្រោះ ថ្នាក់ចរាចរ រវាងរថយន្ត Hino និងរថយន្ត LEX RX330 ស្ថិតនៅ ផ្លូវជាតិលេខ៦ ភូមិគោកភ្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅម៉ោង១៤៖៥០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។

បើតាមសាក្សី នៅកន្លែង កើតហេតុ បានអោយដឹងថា គ្រោះថ្នាក់ ចរាចរនេះ បង្កឡើង ដោយរថយន្ត ម៉ាកHino ពាក់ផ្លាកលេខ ព្រះសីហនុ 3A-0641ព៌ណស បានបើកពី លិចទៅកើត អ្នកបើកបរ ពុំស្គាល់ បានបុកនិងរថយន្ត LEXRX330 ព៌ណទឹក ដោះគោ ជិះ ២នាក់បើកបរ ពីកើតទៅ លិចបើកបរ ដោយឈ្មោះ ណត ណែនអាយុ ២៧ឆ្នាំ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជ ខេត្តព្រៃវែង មុខរបរ បើកបរ រួមដំនើរ ឈ្មោះលាង ថន អាយុ ៦៧ឆ្នាំ នៅរាជធានី ភ្នំពេញ។ ក្រោយហេតុការណ៍ អ្នកបើកបរ Hino បានរត់គេច ខ្លួនបាត់។

សាក្សីបាន បញ្ជាក់ទៀតថា មូលហេតុ: រថយន្តHino ឡើងវ៉ារថយន្ត មួយគ្រឿង ផ្សេងទៀត រួចក៏ជ្រុលទៅបុក និងរថយន្ត LEX RX330 នេះតែម្តងទៅ។ មន្ត្រីនគរបាល មូលដ្ឋាន បានអោយ ដឹងថា រថយន្តទាំង ពីរខូតខាត ដូចគ្នា ក្នុងនោះអ្នក បើកបរម្នាក់ ដែលរបួស ធ្ងន់បានស្លាប់ ខណៈបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ឯអ្នករួម ដំណើរម្នាក់ទៀត របួសស្រាល ដោយឡែក រថយន្ត LEXRX330 ព៌ណឯរថយន្ត ក្រឡាប់ជើង ឡើងលើ និងដាច់កង់ មុខខាងឆ្វេង រថយន្តទាំងពីរ បានដកហូត និងកសាង សំណុំរឿង តាមនីតិវិធី៕

ដកស្រង់ពី៖ដើមអម្ពិល