Social Network

អស់លោកគួរជ្រាប…អ្នកលេងល្បែ.ងឈ្នះចេញអត់រួចទេអស់លោកគួរជ្រាប…អ្នកលេងល្បែ.ងឈ្នះចេញអត់រួចទេ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានប្តឹងប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីជនជាតិចិន៤នាក់ ចាប់បុរសខ្មែរម្នាក់ញាត់ចូលរថយន្ត ដោយមិនដឹងពីមូលហេតុច្បាស់លាស់ សង្ស័យឈ្នះច្រើនពេក កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្សារចិន ទល់មុខអគារ THE BRIDGE ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីស្ត្រីដែលប្តឹងប៉ូលិសបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្អូនប្រុស បាននាំគ្នាទៅលេងល្បែង BANKER PLAYER [បាការ៉ាត់] បន្ទាប់ពីប្អូនគាត់ឈ្នះលុយច្រើនរហូតដល់ជាង៤.០០០ដុល្លារ ក៏ស្រាប់តែមានជនជាតិចិនដែលជាម្ចាស់ទីតាំងខាងលើ បានមកឈរក្បែរ រួចប្រាប់ដោយបង្ខំឱ្យលេងបន្ត រហូតចាញ់អស់លុយនោះវិញទើបឱ្យត្រឡប់ទៅផ្ទះ ។

គឺមិនខុសពីមេជាន់កដកស្លាបអ្នកដែលលេងឈ្នះនោះឡើយ ។ ស្ត្រីខាងលើបានបន្តទៀតថា បន្ទាប់ពីលេងចាញ់អស់ ពួកគេបានដើរចេញពីទីតាំងខាងលើ ស្រាប់តែមានរថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២BA-៨៤៨២ បើកមកឈប់ក្បែរ រួចមានជនជាតិចិន៤នាក់ចុះពីលើរថយន្តនោះ បានចាប់ប្អូនប្រុសគាត់ញាត់ចូលរថយន្ត រួចបើកចេញពីទីតាំងខាងលើ ។

ភ្លាមៗនោះ គាត់ក៏បានទៅប្តឹងសមត្ថកិច្ចដើម្បីជួយតាមរករថយន្ត ដោយសារប្អូនគាត់ត្រូវគេចាប់ រហូតប្រទះឃើញរថយន្តនោះឈប់នៅក្បែរអគារTHE PEAK ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីខាងលើ សមត្ថកិច្ចក៏បានមកដល់ទីតាំងកើតហេតុ កំណាត់មុខសញ្ញារថយន្តខាងលើបាន ក៏ចុះទៅឃាត់ខ្លួនជនជាតិចិនបាន៤នាក់ ជួយបុរសខ្មែរខាងលើបានមកវិញ ។ ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំភាគីរងគ្រោះ និងភាគីបង្កជាជនជាតិចិនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

បើតាមចម្លើយសារភាពរបស់បុរសខ្មែរបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី១៦ មិថុនា គាត់បានមកលេងល្បែងនៅទីតាំងខាងលើ ឈ្នះលុយជាង៥ពាន់ដុល្លារ ។ បន្ទាប់មកថ្ងៃកើតហេតុថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ គាត់បានបន្តលេងឈ្នះជាង៤ពាន់ដុល្លារថែមទៀត ទើបត្រូវក្រុមជនជាតិចិនខាងលើ មានការសង្ស័យ ក៏បានឱ្យគាត់លេងទាល់តែចាញ់អស់លុយនោះទៅវិញ ទើបអនុញ្ញាតឱ្យទៅផ្ទះ ។ ស្រាប់តែពេលចេញមកដល់ក្រៅ ក៏ត្រូវពួកគេចាប់ញាត់ចូលរថយន្តតែម្តង រួចសួរនាំគាត់ថា ម៉េចបានលេងឈ្នះរហូតអីុចឹង ? ទើបគាត់ឆ្លើយថា ឈ្នះដោយសារសំណាង ។

បុរសខ្មែររូបនេះក៏បានបន្តទៀតថា មុនថ្ងៃកើតហេតុ កាលពីថ្ងៃទី១៤ និង១៥ មិថុនា គាត់ក៏បានឈ្នះលុយជាង៣ម៉ឺនដុល្លារផងដែរ ។ ក្រោយពីធ្វើការសាកសួររួច តាមចម្លើយសារភាពរបស់បុរសខ្មែរ ដោយសារជនជាតិចិនទាំងអស់នោះខឹងគាត់លេងល្បែងឈ្នះច្រើនពេក ខ្លាចគាត់លេងល្បិច ក៏ប្រើគ្នីគ្នាចាប់ញាត់រថយន្តយកទៅធ្វើការឈ្លេចសួរនាំ និងគំរាមតែម្តង ។

សមត្ថកិច្ចបានកសាងសំណុំរឿងនេះ អនុវត្តបន្តតាមនីតិ វិធី ៕

 ដកស្រង់ពី៖កោះសន្តិភាព