Social Network

ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូត​គ្រឿងញៀ.ន ១​កញ្ចប់​ធំ នៅ​ស្រុក​ច​ន្ទ្រា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់១៣៨.០១ក្រាម ម៉ូតូ០១គ្រឿង ទូរសព្ទដៃ០១គ្រឿង និងកាតធនាគារវៀតណាម ០២សន្លឹក ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

បើតាមមន្ត្រីនគបាល នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ដោយខុសច្បាប់នេះ ធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទា និងក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហ្វៀង យីអ៊ីវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ដកហូតយកវត្ថុតាង រួមមាន ៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ០១កញ្ចប់ ទម្ងន់១៣៨.០១ក្រាម និងម៉ូតូ០១គ្រឿង, ទូរសព្ទដៃ០១គ្រឿងនិងកាតធនាគារវៀតណាម០២សន្លឹក ។

បច្ចុប្បន្នលោកចៅក្រម បានចេញដិកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររួចហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព