Social Network

បញ្ជូន​ជនជាតិ​វៀតណាម​ប្រុស​ស្រី ៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី ចំនួន០៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យរួមមានមាន ៖ ១-ឈ្មោះ ង៉ូ វ៉ាងវី អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម ២-ឈ្មោះ ង្វៀង វ៉ាងយ៉ុង អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ៣-ឈ្មោះ ង្វៀង ធីនីញ ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមពណ៌សថ្លា ចំនួន៣១កញ្ចប់ -ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០១ គ្រាប់កន្លះ -ម្សៅម៉ត់ពណ៌ស ចំនួន០១កញ្ចប់ -ទូរសព្ទដៃ ចំនួន០៥ គ្រឿង -កាមេរ៉ាសុវត្ថិភាព ចំនួន០១គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕

ដកស្រង់ពី៖កោះសន្តិភាព