Social Network

នគរបាល​ខេត្តពោធិ៍សាត់ បង្ក្រាប​គ្រឿងញៀ.ន ២​ករណី​ផ្សេង​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​ ៥​នាក់

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង១១និង៤៣នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលលលក ស ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសាធារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជើងផ្សារភួពុយ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ តែ គឹមសួគ៌ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចតាមស្វែងរកជាយូរមកហើយ។ ការឃាត់ខ្លួន រួមនឹងវត្ថុតាង ៖ ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២៩កញ្ចប់តូច ទូរសព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង ។ដោយឡែកកាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចខ្សាច់ស ផ្ទះជនសង្ស័យជួសជុលម៉ូតូ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សនសង្ស័យចំនួន០៤នាក់ ស្រី០១នាក់ និងវត្ថុតាងមួយចំនួនទៀត ។ ជនសង្ស័យដែលឃាត់ខ្លួន រួមមាន ៖ ១. ឈ្មោះ ប៊ូ ចន្ធូ ភេទស្រី អាយុ១៤ឆ្នាំ ២. ឈ្មោះ ប៊ូ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ។

ទាំង០២នាក់រស់នៅភូមិរវៀង ៣. ឈ្មោះ កែប. ភក្ត្រា ហៅគុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង២ និង៤. ឈ្មោះ ញឹប លីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតបានរួមមាន ៖ ម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យជាសាធាតុញៀន ចំនួន១១កញ្ចប់តូច ទម្ងន់សាច់ថ្នាំ ៧.៩ក្រាម (ប្រាំពីរចុចប្រាំបួនក្រាម) ទូរសព្ទចំនួន០៥គ្រឿង ថង់ខ្មៅសម្រាប់លាក់ទុកថ្នាំញឿនចំនួន០១ ឈើគគី ចំនួន០៤សន្លឹក ឈើប្រណិត ចំនួន១៣ដុំតូច ក្នងនោះឈើនាងនួន ០៨ដុំតូច និងឈើធ្នង់០៥ដុំតូច ។ ករណីនេះទាំងពីរនេះ សមត្ថកិច្ច បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព