Social Network

ឃាត់ខ្លួនមុខសញ្ញាចោរកម្មម្នាក់ដកហូតបានថ្នាំញៀ.ន និងឧបករណ៍ឆ្កឹះសោ១ដើម

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការណ៍ជាមួយនិងមេភូមិព្រៃទា១ និងកម្លាំងប្រជាការពារភូមិ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចោរកម្មបានម្នាក់ ដែលចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងភូមិខាងលើ ។

ប៉ុន្តែសំណាងអាក្រក់ជួបកម្លាំងសមត្ថកិច្ចខាងលើកំពុងល្បាតរួមគ្នា ហើយឃើញគួរឲ្យសង្ស័យ ក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់ និងឧបករណ៍ឆ្កឹះសោ១ដើម នៅជាប់ខ្លួនជនសង្ស័យរូបនោះ ។ ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០ នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង មុខផ្សារព្រៃទា ស្ថិតនៅក្នុងភូមិភូព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះ វ៉ាន់ ចំរើន អាយុ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ នគរបាលបានប្រាប់ថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នោះបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ សហការណ៍ជាមួយលោកមេភូមិព្រៃទា១ និងកម្លាំងប្រជាការពារ បានចេញល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលរដ្ឋាន។

ពេលនោះបានប្រទះឃើញជនសង្ស័យរូបនោះកំពុងដើរនៅតាមផ្លូវបេតុង ត្រង់ចំណុចមុខផ្សារព្រៃទា ហើយដោយសារតែមានការសង្ស័យ ក៏បានឃាត់ឲ្យឈប់និងធ្វើការត្រួតពិត្យ ស្រាប់តែឃើញឧបករណ៍សម្រាប់ឆ្កឹះសោ១ដើម និងថ្នាំញៀន១កញ្ចប់តូចនៅជាប់ខ្លួន សមត្ថកិច្ចក៏ចាប់វាយខ្នោះតែម្ដង ។

ប្រភពដដែលបានប្រាប់បន្តទៀតថា បន្ទាប់មកកម្លាំងបាននាំយកជនសង្ស័យរួមនិងទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាចោរនិងបានប្រើប្រាស់គ្រឿងញៀនមែន ។

ដោយកាលពី១សប្តាហ៍មុនខ្លួនបានធ្វើសកម្មភាពឆ្កឺះសោបន្ទប់ជួលមួយកន្លែងនៅក្នុងភូមិកើតហេតុ បន្ទាប់មកចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែពេលចូលទៅអត់មានរបស់មានតម្លៃទេ ហើយលួចបានខោអាវមួយចំនួនប៉ុណ្ណោះ ។

ក្រោយពេលបានចម្លើយសារភាពពីជនសង្ស័យហើយ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានកសាងសំណុំរឿងដើម្បីបញ្ជូនជននោះទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព